ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៨៥ នាក់ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ នេះ​។​

​ដោយ​គិត​ត្រឹម​ម៉ោង ១៧:៣០ នាទី ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​១៩ ចំនួន ៦.៧១៧ នាក់ ក្នុងនោះ​ករណី​នាំចូល​ពី ក្រៅប្រទេស ចំនួន ៥.៥១៣ នាក់ និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ចំនួន ១.២០៤ នាក់ និង​បាន​ព្យាបាល ជាសះស្បើយ ចំនួន ៣.២១៧ នាក់ , កំពុង​សម្រាក​ព្យាបាល ចំនួន ១.៣៨៥ នាក់ និង​ស្លាប់ ចំនួន ១២ នាក់​៕/V​