ដោយ:រ៉ាម៉ន/ភ្នំពេញ៖លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ អមដំណើរដោយលោកអភិបាលរង ,លោកនាយករដ្ឋបាល និងមន្ត្រីខណ្ឌ កាលពីថ្ងៃ ទី៣១ ខែ សីហា បានចុះសំណេះសំណាល សួរសុខទុក្ខ ចៅសង្កាត់ មន្ត្រីសង្កាត់ និងប៉ុស្ត៍ នៃសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ។
ក្នុងឱកាសនេះ លោក អភិបាលខណ្ឌប្ញស្សីកែវបានឧបត្ថម្ភ ដល់គណៈបញ្ជាការឯកភាពសង្កាត់ទាំង២ រួមមានក្នុងមួយទីតាំងទទួលបានក្រមា១០០,អាល់កុលមួយកាន,ឧបករណ៍វាស់កំដៅមួយគ្រឿង,ម៉ាស២០ប្រអប់៕