ដោយៈ ទេព មង្គល / រតនគីរីៈ រដ្ឋបាលខេត្តរតនគិរី នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ ផ្សារបានលុង ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២ ខែកញ្ញា ស្អែកនេះ រហូតដល់មានការសម្រេចជាថ្មី បន្ទាប់ពីរដ្ឋបាលខេត្ត បានរកឃើញអាជីវករលក់ដូរ នៅក្នុងផ្សារនេះ ចំនួន ១៣ នាក់ បានឆ្លងជំងឺកូវីដ-១៩ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត។ ផ្សារបានលុងនេះ ស្ថិតនៅក្នុងភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សូមអានសេចក្ដីសម្រេច របស់រដ្ឋបាលខេត្តរតនគិរី ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមៈ