ដោយ:អង្គារ៍ហេង/ភ្នំពេញ​:ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ-១៩ ចុះយកសំណាកបុគ្គលិកធនាគារអេស៊ីលីដាសាខារង្វង់មូលចោមចៅ​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ចំនួន២៣នាក់។
ជាលទ្ធផលរកឃេីញ​វិជ្ជមានជំងឺកូវីដ-១៩ម្នាក់​ ជាអ្នកអនាម័យត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត​ និងរងចាំលទ្ធផលវិភាគរកមេរោគបំប្លែងថ្មី ដែលតា(Delta ) បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព ។ សូមបន្តយកចិត្តទុកដាក់ តាម ដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕សរន