​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ នេះ ស្ថានភាព​ទឹក អូរ​ព្រំដែន កម្ពុជា ថៃ នៅ​ភូមិសាស្ត្រ ឃុំ​បឹងបេង និង​ឃុំ​ម៉ាឡៃ ក៏ដូចជា នៅ​ស្ពាន​ច្រកព្រំដែន តំបន់​ម៉ាឡៃ​-​ណង​ព្រឺ បានចាប់ផ្តើម​ស្រក​ចុះ ហើយ​ទឹកបាន​ប្តូរ ពី​ហូ​រលើ​ស្ពាន ទៅ​ហូរ​ក្រោម​ស្ពាន វិញ​ហើយ ។ នេះ​បើតាម​លោក ជា សេង​អាន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ាឡៃ បានអោយដឹង នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា នេះ​។​

​លោក ជា សេង​អាន បានឱ្យដឹង​បន្តថាៈ បើ​គ្មាន​ភ្លៀង​បន្តទៀត​ទេ វា​នឹងមិន​បង្ក​ជា​ទឹកជំនន់​ឡើយ​។​
​លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បានអោយដឹងថាៈ ស្ថានភាព​ទឹក បាន​ស្រក​នៅ​ផ្នែក​ខាងលើ តែ​បាន​ស្រុង (​ហូរ​) ចុះមក​ខាងក្រោម​វិញ​។ ប៉ុន្តែ​របាយការណ៍​ទឹក និង​ដោយសារ​គ្មាន​ភ្លៀង​ថ្មីៗ ទើប​មិន​បង្ក​ជា​ជំនន់ ៕/V​