​ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បាន​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៥ នាក់ ជាសះស្បើយ ចំនួន ១៩១ នាក់ និង​ស្លាប់​ចំនួន ១ នាក់ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ។​

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៨.០៦៧ នាក់ បាន​ព្យាបាល ជាសះស្បើយ ចំនួន ៧.៦០០ នាក់ ស្លាប់ ៨៩ នាក់ និង ៣៧៨ នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ វិទ្យាល័យ​ក្រឡាញ់ វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក និង​វិទ្យាល័យ​ដំ​ដែក​៕/V​