ដោយៈទេពកង្រី/កំពង់ឆ្នាំងៈព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោក ផាន់ ចាន់ដារា សមាជិកក្រុមប្រឹក្សាខេត្តតំណាងលោក ឡុង ឈុនឡៃ ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ទីរជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តនៃការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលនិងករណីគ្រប់គ្រងនិងផ្តល់សេវាសាធារណៈគំរូឆ្នាំ២០១៩តាមរយៈប្រព័ន្ធវីដេអូ ។

អង្គសិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិង ជាប្រធាន ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល ៕