ដោយៈគ្រញូង/បាត់ដំបងៈនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានទទួលម៉ាសនិងសម្ភារអប់រំផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩ ពីសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុជាព្រះប្រធានកិត្តិយសនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈលោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្តដែលបាននិង កំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹមជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ឬខ្យល់កន្ត្រាក់ជាដើម៕សរន