ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញបន្តចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុ ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដូសទី២ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ ពី ១២ ដល់ ១៧ ឆ្នាំ សម្រាប់ការចាក់ដូសទី២ គឺចាប់ផ្ដើមតាំងពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១៕/V