ដោយ:បាយ័ន/សៀមរាបៈ រដ្ឋបាលខេត្តឧត្តរមានជ័យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១០២នាក់ និងជាសះស្បើយចំនួន៧៨នាក់ នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២១។នេះបើយោងលើសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តថ្ងៃទី២ខែកញ្ញា។

ប្រភពដដែលបន្តថា បើគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី ០២ ខែកញ្ញានេះ ខេត្តឧត្តរមានជ័យរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦.៨១៩ ករណី។ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥.៥៩៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១.២២០ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣.២៩៥នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៤០៩នាក់ និងស្លាប់ចំនួន ១២នាក់៕សរន