ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ថា​មពល​កាបូន​ទាប​ថៃ​យាន​ឆ្នាំ​២០២១​ក្រោម​មូលបទ «​ថាមពល អាកាសធាតុ បរិស្ថាន​»តាម​ប្រព័ន្ធ​វីដេអូ​នា​ព្រឹក​ថ្ងៃទី​៣ខែកញ្ញា ឆ្នាំ​២០២១ ស្អែក​នេះ ។វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប​ថៃ​យាន ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​ការរៀបចំ​វេទិកា​នេះ​គឺជា​ការ​ក្រើនរំលឹក​កុំឱ្យ​មានការ​បំភ្លេចចោល​នូវ​បញ្ហា​ថាមពល​, អាកាសធាតុ និង​បរិស្ថាន​ដែល​ទាមទារ​ឱ្យ​បន្ត​មានការ​យកចិត្តទុកដាក់​និង​ការទទួល​ខុស ត្រូវ​តាមរយៈ​ការគិតគូរ​ជាប់​ជានិច្ច​ក្នុងការ​ស្វែង រក​ដំណោះស្រាយ​សកល​រួម ។ ក្នុង​បរិការណ៍​ដែល​បណ្តា​ប្រទេស​ជាច្រើន​បាននិងកំពុង​គិតគូរ​រៀបចំ​ផែនការ​ស្តារ​សង្គម​-​សេដ្ឋ កិច្ច​ឡើងវិញ​,​ការរៀបចំ​វេទិកា​នេះ​នឹង​បង្កើតជា​កាលានុវត្តភាព​ដ៏​ល្អ​មួយ​ក្នុងការ​ជំរុញ​សម្ទុះ​នៃ​ការអភិវឌ្ឍ​ថាមពល​កាបូន​ទាប​សំដៅ​ដោះស្រាយ​បញ្ហា​ថាមពល​, អាកាសធាតុ និង​បរិស្ថាន​និង​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ។

​ការ​ថ្លែង​សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​ទូរទ ស្សន៍​មួយចំនួនទៀត​នៅ​ម៉ោង ៨៖៣០​នាទី​ព្រឹក​ថ្ងៃទី ៣ ខែ កញ្ញា ២០២១ ៕​