ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័យៈ យ៉ាងហោចណាស់ មនុស្ស​ប្រុស ស្រី ចំនួន​១១​នាក់ លក់ដូរ​នៅក្នុង​ផ្សារ និង​តាម​អាហា​ដ្ឋា​ន មិន​ពាក់​ម៉ាស់​ល្មើស​បម្រាម​រដ្ឋបាល ត្រូវបាន​រង​នៅ​ការចុះអនុវត្ត​ផាកពិន័យ​ពី​ក្រុមការងារ​របស់​អនុគណៈកម្មការ នៅ​ថ្នាក់មូលដ្ឋាន​ក្នុង​ក្រុង​សំរោង នូវ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្រុមការងារ​របស់​អនុគណៈកម្មការ ចុះ​អន​វត្ត​ច្បាប់​លើ​អ្នក​ល្មើស​បម្រាម​រដ្ឋបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ លោក ឃិន ញាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​ការអនុវត្តន៍ នៅក្នុង​ការចុះអនុវត្ត​លើ​ការផាកពិន័យ ចំពោះ​អ្នក​មិន​ពាក់​ម៉ាស នឹងមិន​រក្សា​គម្លាត​សុវត្ថិភាព នៅ​ទីតាំង ផ្សារ​សំរោង និង​ផ្សារ​ឈូក ចំនួន​១១​នាក់ ស្រី​៣​នាក់ ក្នុង​ម្នាក់ៗ​ត្រូវ​បង់​ផាកពិន័យ​អន្ដរការណ៍ ២០​ម៉ឺន​រៀល​។​

​សូម​រំលឹកថា ខេត្ត​ឧ​ត្ត​រ​មានជ័យ គិត​ត្រឹម​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១០២ ករណី បន្ថែមទៀត​។ ក្នុងនោះ​អ្នកជំងឺ​ចំនួន​១៨​នាក់ ជា​ពលករ​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន​១៦​នាក់ រកឃើញ​ក្នុង​សហគមន៍ និង​ចំនួន​៦៨​នាក់ ជា​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕​