ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ អង្គភាព​អនុគណ​:​កម្ម​ការស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បានឱ្យដឹងថា​ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​១៩ នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចុះ​ទៅយក​សំណាក​ប្រជាពលរដ្ឋ​ចំនួន​៨២​នាក់ រស់នៅ​ផ្លូវលំ​ក្រុមទី​៣ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ដោយ​រកឃើញ​ករណី​វិជ្ជមាន​ម្នាក់​។ អ្នក​វិជ្ជមាន​កូ​វីដ​ខាងលើ​ស្ថិត​ក្នុងការ​រងចាំ​លទ្ធផល​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ពី​មន្ទីរពិសោធន៍ ។​

​អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​ខាងលើ សូមមេត្តា​សហការ​ទៅយក​សំណាក និង​ដាក់ខ្លួន​ដាច់ដោយឡែក ដើម្បី​សុវត្ថិភាព ព្រមទាំង​យកចិត្តទុកដាក់​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១​ថ្ងៃ ៕​