​ដោយៈ សុផល / ភ្នំពេញ​៖ មជ្ឈមណ្ឌល​ជាតិ បណ្តុះ​ធុរកិច្ច​ថ្មី នៃ​កម្ពុជា (NICC) ដែលជា​ជំនួយ​របស់ សាធារណរដ្ឋ​កូរ៉េ បាន​ត្រូវ​បើក​ការដ្ឋាន​សាងសង់ នា​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​។ មជ្ឈមណ្ឌល​នេះ មាន​ទីតាំង​ស្ថិតនៅ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​កម្ពស់ ៣ ជាន់ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ដើមឆ្នាំ ២០២៣ ។​