​ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តឧត្ដរមានជ័យ បាន​អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌ ពី​លោក ឡុង ជី​វ័​ន្ត និង​អ្នកស្រី ជា ធីតា ភ្នាក់ងារចែកចាយ ស្រា​បៀរ Heineken ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ឧបត្ថម្ភ​ជូន រដ្ឋបាលខេត្ត នូវ​ទឹកបរិសុទ្ធ ELan ៥០០ ml ចំនួន ១០០ កេស​, កូកាកូឡា (​ដប​) ៣៥០ ml. ចំនួន ១០​យួរ​, ម៉ាស់ ចំនួន ៥០ ប្រអប់ និង​អាល់កុល ចំនួន ២​កាន (៦០​លីត្រ​) សម្រាប់​ប្រើប្រាស់ ក្នុង​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តឧត្ដរមានជ័យ​។​

​លោក ប៉ែន កុស​ល្យ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ សប្បុរសជន លោក ឡុង ជី​វ័​ន្ត និង​លោកស្រី ជា ធីតា ដែល​ចូលរួម​សហការ និង​ឧបត្ថម្ភ​គាំទ្រ ដល់​រាជរដ្ឋាភិបាល ជាក់ស្តែង នា​ថ្ងៃនេះ បាន​ជួយ​ដល់​អាជ្ញាធរ ខេត្តឧត្ដរមានជ័យ ក្នុង​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត ទូទាំងប្រទេស ក៏ដូចជា​សកលលោក ឱ្យ​ទទួលបាន​ជោគជ័យ​។​

​លោក​អភិបាលខេត្ត សង្ឃឹម និង​ជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ នានា​ក្នុង​ខេត្ត នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ ដល់​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ ក្នុងការ​ចូលរួម​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺឆ្លង​នេះ​បន្ថែមទៀត​៕/V​