​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រកាស​ព័ត៌មាន ពី​ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ ១៩ ចំនួន ៣៣ នាក់ តាមរយៈ​ការធ្វើ តេស្ត​រហ័ស ខណៈ​អ្នកជា​សះស្បើយ ១២ នាក់ និង​ស្លាប់ ២ នាក់ ។​

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង .​មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ តេ​ជោ ហ៊ុន សែន ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន បរិបូណ៌​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ខេត្ត​កើតមាន​អ្នក​ឆ្លង​ថ្មី ៣៣ នាក់ (​ស្ត្រី​១៩​នាក់​) ដែល​ធ្វើអោយ​អ្នក​ឆ្លង​ថ្មី សរុប​ចំនួន ២.៨៣៣ នាក់ (​ស្រី្ត​១.៧៤១​នាក់​) អ្នក​ដែល​បានជា​សះស្បើយ​ថ្មី ចំនួន ១២ នាក់ (​ស្រី្ត​៥​នាក់​) សរុប​ចំនួន ២.៤០៤ នាក់ (​ស្ត្រី​១.៤៩៦​នាក់​) ដោយឡែក អ្នកស្លាប់​ថ្មី​២ ស្ត្រី​១​នាក់ ដែល​ធ្វើអោយ​អ្នកស្លាប់​សរុប ចំនួន ៨៧ នាក់ (​ស្ត្រី​៥៣​នាក់​) ក្នុងនោះ​អ្នក​ដែល​កំពុង សម្រាក​ព្យាបាល សរុប​ចំនួន ៣៤២ នាក់ (​ស្ត្រី​១៩២​នាក់​)៕/V​