ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ ខេត្តព្រះវិហារ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៩ នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
តាមសេចក្តីប្រកាសព័ត៌មាន បានដឹងនៅយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នេះថាៈ មានអ្នកជំងឺចំនួន ១៨ នាក់ទៀត បានជាសះស្បើយ ពីជំងឺផងដែរ។
រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថាៈ ក្នុងចំណោមអ្នកជំងឺកូវីដ ទាំង ១៩ នាក់ ត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ កម្រិតស្រាល នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក្រុងព្រះវិហារ មណ្ឌលព្យាបាលជំងឺកូវីដ កម្រិតស្រាល នៅវិទ្យាល័យរវៀង និងវិទ្យាល័យជាំក្សាន្ត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ១.២០៩ នាក់ ជាសះស្បើយចំនួន ៧០៨ នាក់ ស្លាប់ចំនួន ៣ នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៤៩៨ នាក់ទៀត៕/V
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ៖