​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ ខេត្តព្រះវិហារ នា​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី ប្រកាស​ព័ត៌មាន ពី​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៩ នាក់​បន្ថែមទៀត តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test)​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន បានដឹង​នៅ​យប់ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ថាៈ មាន​អ្នកជំងឺ​ចំនួន ១៨ នាក់​ទៀត បានជា​សះស្បើយ ពី​ជំងឺ​ផងដែរ​។​

​រដ្ឋបាលខេត្ត​ព្រះវិហារ បានឱ្យដឹងថាៈ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ ទាំង ១៩ នាក់ ត្រូវបាន​បញ្ជូន ទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ កម្រិត​ស្រាល នៅ​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក្រុង​ព្រះវិហារ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ កម្រិត​ស្រាល នៅ​វិទ្យាល័យ​រវៀង និង​វិទ្យាល័យ​ជាំ​ក្សាន្ត​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ខេត្តព្រះវិហារ បាន​រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន ១.២០៩ នាក់ ជាសះស្បើយ​ចំនួន ៧០៨ នាក់ ស្លាប់​ចំនួន ៣ នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន ៤៩៨ នាក់​ទៀត​៕/V

​ខាងក្រោម​នេះ ជា​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ​៖​