ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់ សាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Dy beauty and Health store កំពុងផ្សព្វផ្សាយ លក់ផលិតផល បំប៉នសុខភាព ឈ្មោះ Chelion Rihs Calcium & Vitamins Is និងផលិតផល បំប៉នសុខភាព ផ្សេងៗទៀត គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ នេះគឺយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យ រាល់ការចរាចរផលិតផលឱសថ ឬផលិតផល ដែលមានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺ គ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញ ផលិតផលឱសថ ឬផលិតផល បំប៉នសុខភាព គ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្របញ្ឋិកា ដែលមានបិទលើសំបកវេច ខ្ចប់ ហើយលតាបត្រ ដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ២,ផ្នែកខាងក្រោមមាន លេខទិដ្ឋាការ ឬបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយ ផលិតផល ឈ្មោះ Ostelit Kids Calcium & Vitamin D និងផលិតផល បំប៉នសុខភាព គ្មានលេខបញ្ជិកា ផ្សេងៗទៀត តាមគណនី បណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងឈប់ប្រើប្រាស់ ផលិតផលបំប៉នសុភាព គ្មានលេខបញ្ជិកា ខាងលើ ជាបន្តទៀត។
ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផល ឈ្មោះ Celin Kids Calcium & Vinio Di និងផលិតផលបំប៉នសុខភាព គ្មានលេខបញ្ជិកា ផ្សេងៗទៀតជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណា ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផល ឈ្មោះ Ohiolin Kids Calci de Vitamin D និងផលិតផល បំប៉នសុខភាព គ្មានលេខបញ្ជិការផ្សេងៗទៀត ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងឱសថ ជាធរមាន។
ក្នុងករណីបងប្អូន ប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណា កំពុងចែកចាយ ឬលក់ផលិតផល(xtein Kihs Calcium & Vitamin Ds និងផលិតផល បំប៉នសុខភាព គ្មានលេខបញ្ជិកា ផ្សេងៗទៀត ខាងលើនេះ សូមបងប្អូន ប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០៕/V