​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ចុង​សប្តាហ៍​នេះ​ពុំ​មាន​ការប្រកួត​លី​ក​អឺរ៉ុប​ធំៗ​នោះទេ តែ​ជំនួស​វិញ​ដោយ​ការប្រកួត​ជម្រុះ​វើល​ខាប់​នៅគ្រប់​ទ្វីប​លើ​ពិភពលោក​។ យើង​នឹង​លើកយក​ការ​ជម្រុះ​ពីរ​គូ​នៅ​តំបន់​អឺរ៉ុប​គឺ អ៊ុ​យក្រែន vs បារាំង និង ហូ​ឡង់ vs ម៉ុង​តេ​ណេ​ហ្គ្រោ​។

១. អ៊ុ​យក្រែន vs បារាំង​

​អ៊ុយ​ក្រែ​ននឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​បារាំង​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​គេ​រំពឹង​ថា​វា​ជា​ការប្រកួត​ផ្អៀង​តែ​ម្ខាង​។

​ក្រុម​ម្ចាស់ផ្ទះ​រំពឹង​ឆ្លងកាត់​រាត្រី​ដ៏​លំបាក​ពេល​ទទួលភ្ញៀវ​បារាំង​ដែល​កំពុង​សម្លឹង​ពង្រឹង​ចំណាត់ថ្នាក់​របស់​ពួកគេ​នៅលើ​កំពូល​តារាង​។​

​អ៊ុយ​ក្រែន​ឈាន​ចូល​ការ​ប្រកួតនេះ​ដោយ​ឈរ​នៅ​លេខ ២ ក្នុង​តារាង​ពិន្ទុ ដោយមាន ៤ ពិន្ទុ បន្ទាប់​ពី​លេង​បាន ៤ ប្រកួត ខណៈ​ពួកគេ​មាន ៤ ពិន្ទុ​តាម​ពីក្រោយ​លេខ​១​បារាំង​។​

​អ៊ុយ​ក្រែន​ទើបតែ​ទទួលបានល​ទ្ធ​ផល ២-២ ដ៏​ខកចិត្ត​ទល់​នឹង​ក្រុម​កា​ហ្សាក់​ស្ថាន​នៅ​ក្រៅ​ទឹកដី ខណៈ​កីឡាករ​ក្រុម​ម្ចាស់ផ្ទះ​ស៊ុត​តាម​ស្មើ​ពួកគេ​នៅ​ចុង​ម៉ោង​ស្ទើរ​មិន​គួរឱ្យ​ជឿ​។​

​អ៊ុយ​ក្រែន​ទំនង​ទទួលបាន ៣ ពិន្ទុ​ក្នុង​ដៃ​ទៅ​ហើយ ប៉ុន្តែ​បែរជា​ខូចចិត្ត​ស្តូក ពេល​កីឡាករ រូ​សាន វ៉ា​លីវ​លីន ស៊ុត​តាម​ស្មើ​នៅ​នាទី​ទី ៩៥ មានន័យថា អ៊ុយ​ក្រែន​ត្រូវ​ចែក​គ្នា​ម្នាក់ ១ ពិន្ទុ​ជាមួយ​ម្ចាស់ផ្ទះ​។​

​ដោយឡែក បារាំង​ចូលមក​ក្នុង​ការប្រកួត​នេះ​ដោយ​ទទួល​លទ្ធផល​ខកចិត្ត​ផងដែរ​គឺ ១-១ ទល់​នឹង​បូ​ស្ន៊ី​។ កីឡា​ករគ្រី​ស្មាន់​បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី ៣៩ ជួយ​ឱ្យ​បារាំង​តាម​ស្មើ​បូ​ស្នី មុន​ពេល​ខ្សែការពារ​ចូល ឃុន​ដេ ទទួលបាន​កាត​ក្រហម​នៅ​នាទី​ទី ៥១ ។ កីឡាករ អេឌីន ហ្សិ​កកូ ជា​អ្នក​ស៊ុត​នាំ​មុខមុន​នៅ​នាទី​ទី ៣៦ សម្រាប់​បូ​ស្ន៊ី​។​

​ក្រុម​ជម្រើសជាតិ​បារាំង​កំពុង​ឈរ​នៅលើ​កំពូល​តារាង​ដោយមាន ៨ ពិន្ទុ បន្ទាប់​ពី​ការប្រកួត ៤ លើក​ហើយ​ពួក​គេ​រំពឹង​ឈរ​កំពូល​តា​រាងរហូត​ដល់​ចប់​ការប្រកួត​ជម្រុះ​វើល​ខា​ប់​។​

​ព្យាករណ៍ ៖

​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ១០ ដង ដោយ​បារាំង​ឈ្នះ ៥ និង​ចាញ់​១ ហើយ​ជួប​គ្នា​ចុងក្រោយ​គឺ ១-១​។ បារាំង​ត្រូវ​ឈ្នះ​ស្តារ​កិត្តិយស​ឡើងវិញ ក្រោយ​ធ្វើឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ពីរ​បី​ប្រកួត​ចុង​ក្រោយ​មក​នេះ​។ អ៊ុយ​ក្រែន​គ្មាន​រំពឹង​លទ្ធផល​អ្វី​ខ្ពស់ជាង​ការសុំ​ស្មើ​នោះទេ​។

​លទ្ធផល​ព្យាករណ៍ ៖ បារាំង​ឈ្នះ ៤-០​។​

២. ហូ​ឡង់ vs ម៉ុង​តេ​ណេ​ហ្គ្រោ​

​ហូឡង់​ទន្ទឹងរង់ចាំ​ស្វាគមន៍​ម៉ុង​តេ​ណេ​ហ្គ្រោ​នៅក្នុង​ជំនួប​មួយ​ដែល​រំពឹង​ធ្វើឱ្យ​អ្នកគាំទ្រ​រំភើបចិត្ត ព្រោះ​ក្រុម​ទាំង​ពីរ​មិន​ចង់បាន​អ្វី​ទាំងអស់​ក្រៅតែពី ៣ ពិន្ទុ​រៀងៗ​ខ្លួន​នោះ​ឡើយ​។​

​បច្ចុប្បន្ន​ហូ​ឡង់​ស្ថិត​នៅ​លេខ ២ ក្នុង​តារាង​ពិន្ទុ ដោយមាន ៧ ពិន្ទុ បន្ទាប់​ពី​ការប្រកួត ៤ លើក​។​

​ក្រុម​ម្ចាស់ផ្ទះ​ចូល​មក​ប្រកួត​នេះ​បន្ទាប់ពី​ប្រកួត​ស្មើ ១-១ ទល់​នឹងន័​រវែ​ស ដែល​មួយ​គ្រាប់​នោះ​គឺ​រក​បាន​ដោយ​កីឡាករ​ដាវី ក្លាស​សិន​នៅ​នាទី​ទី ៣៦ ។​

​ដោយឡែក ម៉ុង​តេ​ណេ​ហ្គ្រោ​ចូល​មក​ការ​ប្រកួតនេះ​ហាក់​ជា​ក្រុម​ចាញ់​ប្រៀប​ជា​ង​បន្តិច ប៉ុន្តែ​ពួកគេ​សម​នឹង​ទទួល​បាន​ការ​ឱ្យ​តម្លៃ​និង​ការកោតសរសើរ​ចំពោះ​ការលេង​ដ៏​ល្អ​របស់​ពួកគេ​រហូតមកទល់​ពេលនេះ​នៅក្នុង​យុទ្ធនាការ​ជម្រុះ​វើល​ខាប់​ព្រោះ​ពួកគេ​បាន​កំណត់​គោលដៅ​និង​ស្តង់ដារ​ខ្ពស់​ណាស់ នៅ​ពេល​ពួកគេ​ធ្វើដំណើរ​មក​កីឡដ្ឋាន Philips Stadion គឺ​ដើម្បី​បំបាក់​ហូឡង់​ដល់​ក្នុងទឹកដី​។​

​បច្ចុប្បន្ន​ក្រុម​ភ្ញៀវ​កំពុង​ឈរ​នៅ​លេខ ៣ មាន ៧ ពិន្ទុ​ស្មើ​ហូ​ឡង់ ដោយ​ខុស​តែ​ចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ​។​

​ម៉ុង​តេ​ណេ​ហ្គ្រោ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ទល់​នឹង​តួ​ក​គី​នៅក្នុង​ការប្រកួត​ជម្រុះ​មុន​នេះ​របស់​ពួកគេ ដែល​ប៊ិះ​តែ​នឹង​ធ្វើឱ្យ​ពួកគេ​ឈរ​នៅ​លេខ​១ ប្រសិនបើ​ឈ្នះ​។​

​គ្រាប់​បាល់​របស់​កីឡាករ អា​ដាំ ម៉ា​រូ​ស៊ី​ក នៅ​នាទី​ទី ៤០ និង ១ គ្រាប់​របស់​កីឡាករ រី​ស្តូ រ៉ាឌូ​ណូវិក នៅ​នាទី​ទី ៩៧ បាន​ជួយ​ឱ្យ​ម៉ុង​តេ​ណេ​ហ្គ្រោ​រក​បាន​មួយ​ពិន្ទុ​។​

​នេះ​ជា​ការប្រកួត​ដែល​ក្រុម​ទាំង​ពីរ​មិន​ចង់​បាត់បង់​ពិន្ទុ​រៀៗ​ខ្លួន ដូច្នេះ​យើង​រំពឹង​វា​ជា​ការប្រកួត​ល្អមើល​ជាង​គេ​ប្រចាំថ្ងៃ​សៅរ៍​នេះ​។

​ព្យាករណ៍ ៖

​ក្រុម​ទាំង​ពីរ​មិន​ដែល​ជួប​គ្នា​ពីមុន​មក​ទេ​។ ដោយហេតុ​ថា​ក្រុម​ទាំង​ពីរ​ចង់​ឈ្នះ​រៀងៗ​ខ្លួន និង​ពូកែ​ស៊ុត​និង​ពូកែ​របូត​គ្រាប់​បាល់​ដូចគ្នា យើង​រំពឹង​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ប្រៀប​ឈ្នះ​គឺ​បាន​ទៅ​ម្ចាស់ផ្ទះ​ហូ​ឡង់​។

​លទ្ធផល​ព្យាករណ៍ ៖ ហូឡង់​ឈ្នះ ២-១៕

ហូឡង់​និង​ម៉ុង​តេ​ណេ​ហ្គ្រោ​រំពឹង​ក្លាយ​ជា​ការប្រកួត​ជក់ចិត្ត​ជាង​គេ​នៅ​ថ្ងៃ​សៅរ៍​នេះ