កក្រើក​រឿង​ពុករលួយ​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​បើកដៃ​ឲ្យ​ទណ្ឌិត​ជំរិត​ទា​ប្រាក់​តាម​ហ្វេ​ស​ប៊ុ​ក​

2527
ចែករម្លែក
  • 249
    Shares

ព្រៃវែង​៖ សម័យ​កាន់តែ​ទំនើប​បច្ចេកវិទ្យា​ កាន់តែ​សំបូរបែប​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​មួយចំនួន​ ងាយ​ប្រព្រឹត្ត​បទ​ល្មើ​តាម​ប្រព​ន្ធ័​អ៊ិន​ធើ​ណេ​ត​។
​ជាក់ស្ដែង​ដូចជា​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​នេះ ស្រាប់​គឺ​ទណ្ឌិត​អាច​លេង អ៊ី​ន​ធឺ​ណេ​ត​ក្នុង​គុក ឬ​ចេញ​ក្រៅ​បន្ទប់​ឃុំឃាំង​បាន ដោយមាន​ការបើក​ដៃ​ពី​អនុប្រធាន​ពន្ធនាគារ​ម្នាក់​។​

ជាមួយគ្នា​នោះ ទណ្ឌិត​បាន​ទាំង​បង្កើត​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក (Facebook) ហើយ​មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​នារី​ម្នាក់​រហូតដល់​ស៊ីជម្រៅ ដោយ​បង្ហាញ​រាងកាយ និង​អវៈយវៈ​ភេទ​រៀងខ្លួន​បង្ហាញ​ឲ្យ​គ្នា​មើល​ទៀតផង​។​

​នៅពេលដែល​បាន​រូបភាព​អាក្រាតកាយ​ពី​ស្ដ្រី​ជា​ដៃគូ​ស្នេហា​រួច​ទណ្ឌិត​ដ៏​កំហូច​នេះ បាន​គំរាម​ទារប្រាក់ ៥០០០​ដុល្លារ ពី​នារី​ខាង លើ ជា​ថ្នូរ​នឹង ការមិន​បង្ហោះ​វី​ឌី​អូ​ឃ្លី​ប​អាក្រាតកាយ​របស់​នាង​។ ដែល​នារី​រងគ្រោះ​មាន​ទីលំនៅ ឯ​ខេត្តកណ្ដាល រីឯ​ទណ្ឌិត​ជា​អ្នកទោស​កំពុង​ជាប់ឃុំ​១០​ឆ្នាំ នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ក្នុងករណី​ប្លន់​៨​លើក​។​

​យោងតាម​ប្រភពពី​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា សូម​ជូនដំណឹង ដល់​សុភាពនារី ដែល​កំពុង​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាំងឡាយ​មេត្តា​ជ្រាប ដោយយោង តាម​បណ្តឹង​របស់​នារី​រងគ្រោះ​ម្នាក់ បានមក​ប្តឹង​ដល់​សមត្ថកិច្ច​អំពី​អំពើ​គំរាម​បង្ហោះ​រូបអាក្រាត​ជា​ថ្នូរ និង​ទឹកប្រាក់ ៥០០០​ដុល្លារ​។​
លោកស្នងការ​បាន​រៀបរាប់​ដំណើររឿង​ថា ជនល្មើស​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដើម្បី​ទាក់ទង​សុំ​ស្នេហា​ពី​នារី​រងគ្រោះ ដែលជា​មុខសញ្ញា (friend) របស់​ខ្លូន នៅពេល ដែល​នារី​ខាងលើ បាន​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​របស់​បិសាច​ព្រាន​នេះ​រួចហើយ ក៏​បន្ត​បញ្ឆោត​ឲ្យ​នាង ឆាត​វី​ឌី​អូ​តាមរយៈ Line ដើម្បី​ដុត​បញ្ឆេះ​តណ្ហា​ឲ្យ​ឡើង​កំដៅ​រួច​ក៏​ដោះស្រាយ (On line sex) សម្រេច​តណ្ហា​រៀងៗ​ខ្លួន​ទាំងសងខាង​។ ក្នុងពេលដែល​អ្នក​ទាំង​២ កំពុងតែ​ស្ថិតនៅក្នុង សមរភូមិ On line sex oral sex នោះ នៅ​ខាង​ប្រុស​បាន​ត្រៀម​ទូរស័ព្ទ​១​គ្រឿង​ទៀត ដើម្បី​លួច​ថត​សកម្មភាព​របស់​នារី​ខាង​រងគ្រោះ ដើម្បី​ទុក​ប្រើ​គំរាម​ទារប្រាក់​ពី​នាង​ពេល​ក្រោយ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ទទួលបាន​បណ្តឹង​ភ្លាម មន្ត្រីនគរបាល​យុត្តិធម៌​ដឹង​នាំ​ដោយ​លោក​ផ្កាយ​មួយ​រឿន ណា​រ៉ា បាន​ប្រមូល Special Team របស់លោក​ចេញ​ប្រ​ត្តិ​ប​ត្តិ​ការ ដើម្បី​តាមរក​បិសាច​ព្រាននារី ដ៏​ថោកទាប​ម្នាក់​នោះ មក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាន​តែ​បាន​។ ដោយ​ប្រើ​រយៈពេល​៤​យប់​៥​ថ្ងៃ ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​បានសម្រេច​ជោគ​ជ​យ័​ទាំងស្រុង ហើយ​បាន​រារាំង​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព​អាក្រាតកាយ របស់​រងគ្រោះ ដែល​លួច​ថត​បាន ពី​សំណាក់​ជនល្មើស​ជា​ទណ្ឌិត​ផងដែរ​។
​ករណី​គំរាមកំហែង​ហែកកេរ្តិ៍​នេះ ដោយ​ផ្អែក​តាម​ចម្លើយ​របស់​ឈ្មោះ យ៉ែម ប្រុស បាន​ឲ្យ​ដឹងថា​ខ្លួន​ជា​ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ តាំងពី​ឆ្នាំ ២០១០​មក​ម្លេះ​នៅ​ខេត្តកំពត បន្ទាប់មក​ត្រូវបាន​ផ្ទេរ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្តព្រៃវែង​។
​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨​ករណី (​ប្លន់ ៧​លើក នៅ​កំពត និង​ប្លន់​១ លើក នៅ​តាកែវ​) ជាប់ទោស​សរុប ១០​ឆ្នាំ ។​
​ប្រភពពី​ជនល្មើស បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ពេលដែល​រូបខ្ញុំ​ចេញមកក្រៅ​បន្ទប់​ឃុំឃាំង គឺអាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​បាន ពីព្រោះ​ទទួលបាន​ការអនុញ្ញាតិ​ពី​លោក អ៊ុ រ៉ា​យឿ​ង អនុប្រធាន ពន្ធនាគារ​ខេត្តព្រៃវែង កន្លងមក​ខ្ញុំ​ធ្លាប់​ទិញ​ស​ម្លា​រៈ​ប្រើប្រាស់​មួយចំនួន​ឲ្យ​គាត់​។​

​ទណ្ឌិត​រូបនោះ​បាន​បន្ថែមថា នៅក្នុង​ពន្ធនាគារ​ខ្ញុំបាទ​ប្រើប្រាស់​ទូរស័ព្ទ ៣​គ្រឿង
(1Samsung Not5. 2-Samsung Not3.3-Nokia) កុំព្យូទ័រ​យួរដៃ ១​គ្រឿង និង​ប្រើប្រាស់​លេខ​ស័ព្ទ​ចំនួន​៤​ខ្សែ 096-8919254 017-770773 ០90333833 096-4444071 ទូរស័ព្ទ​ទាំង ៣​គ្រឿង គឺ​ឈ្មោះ លុក ដែល ធ្លាប់​ជាប់ពន្ធនាគា​រទិញ​ឲ្យ​ប្រើ ហើយ​ខ្ញុំ​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ៥ សម្រាប់​លេង​ទី​១​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​pros na.២​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Bong rin ៣​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sothea ra. ៤​ហ្វេ​ស​ប៊ុ​ក ឈ្មោះ បឺត​ភា​កូន​ម៉ា​ក់មុំ ៥​ហ្វ​ឈ្មោះ​ស​ប៊ុ​ក Chang Chang)​។
​ទណ្ឌិត​ដដែល​បាន​សារភាពថា នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ខ្លួន​មាន​ទំនាក់ទំនង​តាម​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស​.​ណ​.​ជ (​រងគ្រោះ​) ដោយពេល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ក៏បាន​ឆាត​រកគ្នា​ជាប់​ជាប្រចាំ ពេលនោះ​ខ្លួន​តែងតែ​ឡាយ​វី​ឌី​អូ និង​បានបង្ហាញ​ប្រដាប់ភេទ ទៅ​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រងគ្រោះ​មើល បន្ទាប់មក​ក៏​សុំ​ឲ្យ​នារី​រងគ្រោះ ឡាយ​វី​ឌី​អូ បង្ហាញ​ប្រដាប់ភេទ​ទៅ​ឲ្យ​ខ្លួន​មើល​វិញ​ផងដែរ ។ ពេល​ខាង​ស្រី​ថត​បង្ហាញ ខ្លួន​ក៏​យក​ទូរស័ព្ទ ១​គ្រឿង​ទៀត ថត​ទុក​ដើម្បី​ប្រើប្រាស់​ក្នុងការ​គំរាម​ទារប្រាក់ ជា​ថ្នូរ​និង​ការមិន​បង្ហោះ​រូបនោះ​។

​ជនល្មើស​បាន​បញ្ជាក់ថា មុនដំបូង​ខ្លួន ទារលុយ ៥០០​ដុល្លារ ពី​នារី​រងគ្រោះ ហើយ​នាង​បាន​ផ្ញើ ឲ្យ តាម​វី​ង ដោយ​ខ្លួន​បាន​ឲ្យ​ឈ្មោះ ចែ​ម៉ៅ មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង ជា​អ្នក​ទៅ​ដក​លុយ​បានសម្រេច​។ ក្រោយមក​បាន​ទារលុយ​ពី​នារី​រងគ្រោះ ៥,០០០​ដុល្លារ​ទៀត តែ នាង​បាន​ផ្ញើ​ឲ្យ ១០​ដុល្លារ ២​ដង (២០​ដុល្លារ​) ដោយបាន​ប្រើ​ឲ្យ​ឈ្មោះ គង់ ជា​មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង យក​លេខ​កូដ​ទៅ​ដក ហើយ​ខ្លួន​បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​រងគ្រោះ​ទៀតថា​ត្រូវតែ​ផ្ញើ​ប្រា​ក់មក​ឲ្យ ២០០០​ដុល្លារ​ទៀត នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កុំបី​ខាន បើ​មិន​ដូចនេះ​ទេ នឹង​បង្ហោះ​រូបអាក្រាត​កាយ តាម​ប្រព័ន្ធ សង្គម Facebook​ហើយ​។ ទោះជា​យ៉ាងណា​ការ​គំរាម​ទារប្រាក់​ចំនួន ២០០០​ដុល្លារ​នេះ​

​មិនបាន​សម្រេច​ទេ​ដោយ​ជនល្មើស​ត្រូវបាន​សមត្ថ​កិច្ច​រកឃើញ ដែលជា​ទណ្ឌិត​កំពុង​ជាប់ ទោស​ក្នុង​គុក​ខេត្តព្រៃវែង​។

​សូមបញ្ជាក់ថា នៅក្នុង Laptop ជនល្មើស​នៅមាន​រូប​វី​ឌេ​អូ អាក្រាត​របស់​នារី ដែល​គេ​ទាក់ទង​ស្នេហា​មិន​ក្រោម ៥​ទៅ​៦​នាក់​ទៀត​ទេ​ហើយ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ជនល្មើស​មាន​មិត្តភក្តិ​សុទ្ធតែជា​នារី​ក្នុង​មួយ​គណនី​ជាង ១៥០​នាក់​ផងដែរ​។
​ជំវិញ​ការលើកឡើង​ខាងលើនេះ​ផងដែរ លោក ជួប សារី​ម ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង បាន​ទទួលស្គាល់ថា គឺ​ពិតជា​មានរឿង​ដូច​ការចោទប្រកាន់​នោះ​មែន ដោយ​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ហើយ​។ ប៉ុន្តែ​ថ្នាក់លើ​មាន​បទបញ្ជា ឬ​ចំណាត់ការ​យ៉ាងណា​នោះ​លោក​ពុំទាន់​ដឹង​ទេ​៕​ ​ដោយ​៖ ចាន់ ថន​

ទីតាំងផ្សាយពាណិជ្ជកម្ម