​ដោយៈ health.com.kh

អ្វីៗ ទាំងអស់ សុទ្ធតែ មាន ផល ល្អ និង ផល អាក្រក់ របស់ វា ។ យ៉ាងណាមិញ ម៉ាស៊ីនត្រជាក់ តាម បន្ទប់ អាច នឹង មាន ផលប៉ះពាល់ យ៉ាង ខ្លាំង មក លើ សុខភាព បើសិនជា យើង មិន បាន លាង សម្អាត ឱ្យបាន ត្រឹមត្រូវ ទេ ។

ជាទូទៅ ម៉ាស៊ីនត្រជាក់ ជា កត្តា ធំជាងគេ នៃ ការបង្ក រោគ ផ្លូវដង្ហើម ៖

-គម្លាត សីតុណ្ហភាព រវាង ខាងក្រៅ និង ខាង ក្នុង បន្ទប់ អាច ធ្វើឱ្យ មាន ការបង្ក រោគ លើ ផ្លូវដង្ហើម បាន ។ មិនតែប៉ុណ្ណោះ វា ក៏ អាច ធ្វើឱ្យ រលាក ភ្នែក ផងដែរ ជាពិសេស ចំពោះ អ្នក ដែល ពាក់ វ៉ែនតា ។
-ខ្យល់ ដែល ចេញពី ម៉ាស៊ីនត្រជាក់ មក សម្បូរ ទៅដោយ allogènes ដែល ធ្វើឱ្យ មាន អាលែកហ្ស៊ី ។
-ម៉ាស៊ីនត្រជាក់ ធ្វើឱ្យ មាន សហ និមិត្តហេតុ នៃ អគារ ដែល ខ្វះ ផាសុកភាព (syndrome des bâtiments malsains) ដោយ ការបង្ក ការ រលាក ផ្លូវដង្ហើម ភ្នែក និង ស្បែក ។
-ម៉ាស៊ីនត្រជាក់ គឺជា សំបុក មេរោគ ជាពិសេស គឺ បាក់តេរី ឈ្មោះ legionnella ដែល មាន គ្រោះថ្នាក់ យ៉ាងខ្លាំង ក្នុង ពេល សព្វថ្ងៃ នេះ ដោយ ធ្វើឱ្យ មាន ការបង្ក រោគ នៅក្នុង សួត ហើយ អ្នក ដែល រងគ្រោះ ខ្លាំង ជាង គេ គឺ ក្មេងៗ ។
-មេរោគ អាក្រក់ មួយទៀត គឺ វីរុស coxsackie ដែល វាយប្រហារ ទៅលើ បេះដូង ។ វីរុស មួយ នេះ ក៏ ជា កត្តា បង្កឱ្យមាន គ្រុន រលាក ស្បែក រលាក ថ្លើម រលាក ផ្លូវដង្ហើម និង ផ្តាសាយ ផងដែរ ។
-បើទោះជា យ៉ាងណាក្តី គ្រោះថ្នាក់ របស់ ម៉ាស៊ីនត្រជាក់ ដូចដែល មាន រៀបរាប់ ខាងលើ អាច នឹង កាត់បន្ថយ បាន ដោយ ការលាង សម្អាត ជាប្រចាំ យ៉ាងហោច ណាស់ ពីរដង ក្នុង ១ ឆ្នាំៗ ៕​