ដោយៈ health.com.kh

​ក្រូចឆ្មារ គឺជា ផ្លែ ដែល តូច មួយ ប៉ុន្តែ មាន អត្ថប្រយោជន៍ យ៉ាង ច្រើន ដែល អ្នក នឹកស្មាន មិន ដល់ ហើយក៏ មិន បានដឹង ពី មុន ដែរ ។ ដូចនេះ ខាងក្រោម នេះ យើងខ្ញុំ នឹង ប្រាប់ អ្នក ពី អត្ថប្រយោជន៍ របស់ វា ចំពោះ សុខភាព អ្នក និង ការប្រើប្រាស់ ប្រចាំថ្ងៃ ។ តើ វា ជួយ សុខភាព អ្នក ត្រង់ កន្លែង ណាខ្លះ ហើយ វា អាច យកមក ធ្វើ អ្វី បាន ទៀត ?

​អ្នក អាច យក សំលី ទៅ ជ្រលក់ ក្រូចឆ្មារ ឲ្យ សើ ម បន្ទាប់មក យក វា ទៅ ដាក់ ក្នុង ទូរ ទឹក ក នោះ វា នឹង ជួយ បំបាត់ ក្លិន មិន ល្អ ក្នុង ទូរ ទឹកកក អ្នក ជាមិនខាន ។

​ប៉ូ តា ស្យូ​ម ដែល មាន ក្នុង ក្រូចឆ្មារ នឹង ជួយ បញ្ចុះ សំពាធ ឈាម អ្នក នៅ ពេល ដែល អ្នក លើស ឈាម ហើយ វា ថែម ទាំង អាច បំបាត់ នូវ អា ការៈវិល មុខ និង អា ការៈចង់ ក្អួត ទៀតផង ។
​នៅពេល ដែល អ្នក ឆារ ផ្កា ខៃ ណា អ្នក អាច ដាក់ ទឹក ក្រូចឆ្មារ បន្តិច នោះ វា នឹង ធ្វើ​ឲ្យ ផ្កា មិន​ប្រែ ពណ៌ ទេ នៅ ពេល ដែល ភ្លើង ខ្លាំង ។

​ក្រូចឆ្មារ អាច បំបាត់ សំពាធ ផ្លូវចិត្ត របស់ អ្នក ដោយ អាច ធ្វើ​ឲ្យ អ្នក មាន អារម្មណ៍ ស្រស់ស្រាយ ជាង មុន ។
​អ្នក អាច ប្រើ ក្រូចឆ្មារ មក សម្អាត ជ្រុ​ញ របស់ អ្នក ក្រោយ ពេល ដែល ប្រើ រួច នោះ វា នឹង ជួយ បំបាត់ ក្លិន មិន ល្អ នៅ លើ ជ្រុ​ញ នោះ ជាមិនខាន ។

​ក្រូចឆ្មារ អាចជួយ ដោះស្រាយ បញ្ហា ផ្លូវដង្ហើម ដោយ នៅពេល ដែល អ្នក កើត ហឺត វា នឹង ជួយ អ្នក​ឲ្យ​មាន អាកា​រៈ​រាង ធូរស្រាល ។

​នៅពេល ដែល អ្នក ផឹកទឹក ក្រូចឆ្មារ វា នឹង ជួយ អ្នក មិន​ឲ្យ មាន គ្រួស​ក្នុង តម្រង់​នោម ឡើយ ។

​នៅពេល ដែល អ្នក លាង បន្លែ និង ផ្លែឈើ អ្នក អាច ចាក់ទឹក ក្រូចឆ្មារ មួយ ស្លាបព្រា ចូល នោះ វា នឹង ជួយ បំបាត់ ជាតិគីមី ដែល មាន លើ បន្លែ និង ផ្លែឈើ នោះ ជាមិនខាន ។

​បើ អ្នក មិន ចង់ ឲ្យ ផ្លែ ប៉ោ ម អ្នក ឆាប់ ខ្មៅ ក្រោយពេល ដែល ចិត រួច អ្នក អាច ដាក់ ទឹក ក្រូចឆ្មារ បន្តិច ចូល នោះ វា នឹង ស ហើយ ។

​អាហារ ដែល យើង បរិភោគ រាល់ថ្ងៃ សុទ្ធតែ មាន ជាតិគីមី និង សារធាតុ ជាច្រើន ដែល អាច បំផ្លាញ សុខភាព អ្នក ដូចនេះ ក្រូចឆ្មារ អាចជួយ អ្នក បាន វា នឹង ជួយ សម្អាត មេរោគ ដែល មាន ក្នុង ឈាម អ្នក ឲ្យ​អស់ នោះ ឈាម អ្នកនឹង ស្អាត ជា ហេតុ ដែល មិន ងាយ ធ្វើ​ឲ្យ មាន ជំងឺ ផ្សេងៗ ទេ ។

​ក្រូចឆ្មារ អាច ការពារ ធ្មេញ អ្នក ឲ្យ​មាន សុខភាព ល្អ មិន ងាយ ពុក ឡើយ ។

​អ្នក អាច យក ទឹក ក្រូចឆ្មារ មក កក់សក់ បាន នោះ វា នឹង ធ្វើ​ឲ្យ សក់ អ្នក ស្អាត ជា មិន ខាន ។

​នៅពេល ដែល អ្នក ផ្តាសាយ ហើយ មាន អាកា​រៈ ក្តៅខ្លួន ក្រូចឆ្មារ អាច ជួយ ព្យាបាល ជំងឺ អ្នក បាន ។
​ក្រូចឆ្មារ អាច ជួយ អ្នក ឲ្យ ចៀសផុត ពី ជំងឺ រំលាយ អាហារ មិនបាន ល្អ និង ជំងឺ ទល់លាមក ជាដើម ។
​នៅពេល ដែល អ្នក មុត ត្រូវ ដៃ ហើយ ឈាម អ្នក អាច យក ក្រូចឆ្មារ ច្របាច់ លើ មុខរបួស បន្តិច នោះ វា នឹង ជួយ បំបាត់ ឈាម បាន ហើយ ជួយ សម្លាប់ មេរោគ បាន ទៀតផង ៕​