​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ជុក មុន្នី រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​ស្វាយរៀង និង​លោក ស៊ី​ញ ប៉ាវ​គ័​រ អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ (QILU SEZ(JIAN PU ZHAI) Co.,Ltd) នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​មណ្ឌល​ថែទាំ​កុមារកំព្រា ខេត្តស្វាយរៀង ។​

​លោក យូ ប៊ុន​នី ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង លោក ណុប ចំ​រេ​ី​ន អភិបាលក្រុង​ស្វាយរៀង លោក គង់ ចាន់ថន ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត និង​មន្ត្រី​ជាច្រើនរូប នៃ​រដ្ឋបាល​សាលាក្រុង​ស្វាយរៀង ក៏បាន​អ​ញ្ជេ​ី​ញ​ចូលរួម ក្នុង​ពិធី​នេះ ផងដែរ​។

​ក្នុងឱកាស​នោះ លោក ជុក មុន្នី បាន​ណែនាំ​ដល់​កុមារកំព្រា​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព មាន​អនាម័យ ក្នុងការ​រស់នៅ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ត្រូវ​ចៀសឱ្យផុត​ពី​គ្រឿងញៀន និង​កុំ​មានការ​តូចចិត្ត ព្រោះ​ខ្លួន​ជា​ក្មេង​កំព្រា ត្រូវ​ប្រឹងប្រែង​ខិតខំ​រៀនសូត្រ ដេ​ី​ម្បី​កសាង​អនាគត​ខ្លួន និង​ធ្វេ​ី​ជា​បុគ្គល​ល្អ ក្នុង​សង្គមជាតិ​។ ចំណែក​លោកគ្រូ អ្នកគ្រូ​វិញ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ក្នុងការ​ថែទាំ និង​ធ្វើ​ការអប់រំ​កុមារ ដែល​បានរស់នៅ ក្នុង​មណ្ឌល​ថែទាំ​កុមារកំព្រា ខេត្តស្វាយរៀង​នេះ ឱ្យ​ដូចជា​កូនបង្កើត​របស់ខ្លួន​។​

​អំណោយ​ដែល​បានប្រគល់​ជូន រួមមាន អាល់កុល ៣០ លីត្រ ម៉ាស់ ២.៥០០ ម៉ាស់ មី​៥​កេស​ធំ ទឹកត្រី ២​កេស ទឹក​ស៊ី​អ៊ី​វ ២​កេស ត្រីខកំប៉ុង ១​កេស នំ ៤​ប្រអប់ និង​ថវិកា ៤.០០០.០០០ រៀល​៕/V​