ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកថវិកា ចំនួន ២០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លៃ របស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចំណាយ ក្នុងការធ្វើចត្តាឡីស័ក របស់ពលករ ត្រឡប់មកពីក្រៅប្រទេស។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ជំនួសមុខឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សម្តេចចៅហ្វាវាំង គង់ សំអុល និងលោកទេសរដ្ឋមន្ត្រី គុយ សុផល ដែលតែងគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង៕/V