ដោយៈអង្គារ៍ហេង/ភ្នំពេញ.កម្មករនៅរោងចក្រស៊ីនហាវស៊ុន ខេមបូឌា(រោងចក្រហុងអ៊ិន)ចំនួនប្រាំនាក់ ក្នុងចំណោមកម្មករកម្មកានី១៤៣នាក់បានរកឃើញវិជ្ជមានកូវីដ១៩បំប្លែងថ្មីដែលតា(Delta)។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នេះថាករណី កូវីដ១៩បំប្លែងថ្មី (Delta ) រោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន ហាវ ស៊ុន ខេមបូឌា (រោងចក្រ ហុង អ៊ិន ) ដែលមានអាសយដ្ឋាន៖ អគារ ១១០១A ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta ប្រាំនាក់ ក្នុងចំណោមកម្មករ និងកម្មការិនី ១៤៣នាក់ ។

ជាមួយគ្នានេះដែរអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាពសូមកម្មករក្នុងរោងចក្រ ទាំងអស់យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមចូលរួមពាក់ម៉ាស រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលាជាពិសេសអនុវត្តន៍ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនរៀងៗខ្លួន៕សរន