ដោយៈបាយ័ន/សៀមរាបៈរដ្ឋបាលខេត្តសៀមរាបបានប្រកាសពីរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៩៣នាក់, ជាសះស្បើយ ១៨៤នាក់ និងស្លាប់មួយនាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

អ្នកស្លាប់ឈ្មោះ បួរ ស៊ីន ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ ខែកញ្ញា និងបានស្លាប់ នៅថ្ងៃទី២ ខែកញ្ញា វេលាម៉ោង១៥:២០រសៀលដោយជំងឺ រលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៨.២៥១នាក់។ក្នុងនេះបានព្យាបាលជាសះស្បើយ ចំនួន៨.០១១នាក់ ស្លាប់៩១នាក់និង១៤៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់វិទ្យាល័យចំណេះ ដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕សរន