ដោយ/មុនីរ័ត្ន/ភ្នំពេញៈ រយៈពេល ២៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៦៩២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៩៥៤នាក់ និងរបួសចំនួន ២៣៣៨នាក់ ក្នុងនោះធ្ងន់ចំនួន ១៣៩៦នាក់។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ(រូបថត ឯកសារ)
អ្នកនាំពាក្យបានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ២នាក់ និងរបួស ៣នាក់ ក្នុងនោះធ្ងន់ចំនួន ២នាក់ និងស្រាល ១នាក់។
ប្រភពដដែលបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកញ្ញា យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១៤៩១២៧គ្រឿង ក្នុងនោះម៉ូតូចំនួន ១១១៤២៤គ្រឿង និងរថយន្តចំនួន ៣៧៧០៣គ្រឿង ក្នុងនោះរថយន្តតូច ២៩៤៨២គ្រឿង និងធំ ៨២២១គ្រឿង៕សរន
(រូបថតឯកសារ)