ដោយៈមុនីរ័ត្ន/ភ្នំពេញៈដោយ​ទទួលដំណឹង​អំពី​ការខ្វះខាត​របស់​ទុរគតជន​ពីរ​នាក់​បងប្អូន​ដែល​រស់នៅ​ក្នុងភូមិ​ជួរ​កណ្តាល ឃុំ​កោះ​ពី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ គឺ​លោកតា ដូង ញ័រ មាន​អាយុ ៧៩​ឆ្នាំ និង​យាយ ដូង ត្រាវ អាយុ​៦៩​ឆ្នាំ ទើប​នា​ព្រឹក​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០២១ លោក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​​ណែនាំ​ឱ្យ​លោក ជិន ប៊ុន ធឿន និង ​ក្រុមការងារ​មនុស្សធម៌​ចុះ​ជួប ព្រមទាំង​នាំយក​អំណោយ​មួយចំនួន​ទៅ​ប្រគល់ជូន​លោកយាយ លោកតា ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់គាត់​បាន​មួយរយៈ ។


​អំណោយ​ដែល​ប្រគល់ជូន​គាត់​ទាំងពីរ​នាក់​នូវពេលនេះ​មាន​សម្ភារ​ផ្ទះ​ទេវតាមួយឈុត​ធំ​មានដូចជា​:
១-​អង្ករ ១០០​គីឡូ​,២-​ទឹកដោះគោ​ខាប់ ចំនួន​៤៨​កំប៉ុង​,៣-​វិទ្យុ​ស្តាប់ ០១ គ្រឿង​,៤-​ស្ករស​ចំនួន ៥​គីឡូ​
៥-​ប្រេងកូឡា​ចំនួន ០១ ប្រអប់​ធំ​,៦-​ប្រេងខ្យល់​ចំនួន ០១ ប្រអប់​ធំ​,៧-​តែ ១០​កញ្ចប់​តូច​,៨-​មី ចំនួន ០៥​កេស​តូច​,៩-​ត្រីខ ចំនួន ១០០​កំប៉ុង​,១០-​កន្ទេល ០២ ,១១-​ខ្នើយ ០២,១២-​ម៉ុង ០២ ,១៣-​ភួយ ០២,១៤-​ពូក ០១
១៥-​ស្បែកជើង ០១​គូ,១៦-​ទឹក​ស៊ី​អ៊ីវ ០៣​យួរ​,១៧-​ឆ្នាំងបាយ ០២ ,១៨-​កំសៀវ​ទឹក ០១ ,១៩-​កា​ធុន​ទឹក​ដែក ០១ ,២០-​ខ្ទះ​ឆា ០១,២១-​ស្លាបព្រា និង សម ០១ ឈុត ,២២-​វែក​បាយ ០១ ,២៣-​ច្រាស​ដុសធ្មេញ ០៥​ឈុត​
២៤-​សាប៊ូ ១២​ដុំ ,២៥-​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​។

​សូមបញ្ជាក់​ផងដែរ​ថាៈ យាយ​តា​ជា​បងប្អូន​ប​ង្កើ​ត​នឹង​គ្នា ហើយ​ក៏​នៅ​លីវ​ទាំងពីរ​នាក់​ផងដែរ ។ពួកគាត់​កំពុង​រស់នៅ​លើផ្ទះ​ខ្ទម​ចាស់​ទ្រុឌទ្រោម​មួយ​ដែលជា​កេរ្តិ៍​សល់​ពី​ឪពុកម្តាយ ។ សព្វថ្ងៃ​លោក​ទាំងពីរ​មានមុខរ​បរជាក​ម្មក​រ​ស៊ី​ឈ្នួល​កាច់​ថ្នាំជក់​បាន​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹមជីវិត ហើយ​ជីវភាព​រស់នៅ​សព្វថ្ងៃនេះ មួយផ្នែក​ទៀត​បាន​អ្នកភូមិ​ជិតខាង និង​អាជ្ញាធរ​ដែនដី​ជួយ​ទំនុកបម្រុង​ជា​ស្បៀងអាហារ​ខ្លះៗ​ផងដែរ​៕សរន