ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ផេង សំអឿន អគ្គនាយករង ទទួលបន្ទុកនៅរមណីយដ្ឋានប្រាសាទកោះកេរ បានសហការណ៍ជាមួយអង្គភាពស៊ីម៉ាក់ រួមទាំងមន្រ្តីជំនាញក្រោមឱវាទរបស់អាជ្ញាធរជាតិព្រះវិហារ បានចុះត្រួតពិនិត្យនៅទីតាំងជាក់ស្តែងដែលបានស្នើសុំបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២ទីតាំងនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា ទីតាំងទាំងពីរនេះ គឺ ទីមួយនៅប្រាសាទតាមែន (តំបន់អទិភាព) គឺស្នើសុំបោសសម្អាតមីនជុំវិញបរិវេណប្រាសាទនេះមុនគេ ទំហំ៤,៦៧ហិចតា ដែលស្ថិតនៅភាគខាងជើងនៃរមណីយដ្ឋានប្រាសាទកោះកេរ។

ប្រភពដដែលបានបន្តថា ទីតាំងទីពីរគឺ ស្ថិតនៅតំបន់ការពារទី១ និងតំបន់ការពារទី២ ទំហំ៥៧,២៥ហិចតា ជាតំបន់ស្នើសុំបោសសម្អាតមានរយៈពេលខ្លី ព្រោះជាកន្លែងសម្រាប់កិច្ចការពារអភិរក្សប្រាសាទ ស្រាវជ្រាវ និងសម្រាប់កិច្ចអភិវឌ្ឍន៍ទេសចរណ៍ជាដើម៕