​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​សុស្មិន​

(​សុស​-​ស្មិ​ន​)

​គុណសព្ទ​

( សំ​. ឝុ​ឞ្មិ​ន៑ ) ដែលមាន​កម្ដៅ​; មាន​ពន្លឺ​; មាន​តេជះ​, មានអំណាច​, ក្លាហាន​; ហ៊ឹកហ៊ាក់ ( ព​. កា​. )
​កងទ័ព​សុស្មិន លើក​ចូល​សង្កិន ប៉ិន​កល​មាយា ពុះពារ​ពួក​ខ្មាំង ខ្លាំង​ក្រៃ​មហិមា ពេញ​ជា​យោធា ជំនាញ​អាច​ហាន ។​

​សុសិក្សា​

នាមសព្ទ​

( សំ​. សុ “​ប្រពៃ​” + ឝិ​ក្សា​; បា​. សុ + សិក្ខា ) ការរៀន​ដោយ​ប្រពៃ គឺ​រៀន​ដោយ​យកចិត្តទុកដាក់​, ដោយ​ប្រឹងប្រែង ( ព​. កា​. )
​ហៃ​សិស្ស​ទាំងឡាយ ចូរ​អ្នក​ខ្វល់ខ្វាយ ធ្វើ​សុសិក្សា នឹង​បានសម្រេច ដូច​ក្ដី​ប្រាថ្នា សម​តាម​ចិន្ដា មិន​បង់កម្លាំង ។​

​សុសយ្យា​

(-​សៃ​យ៉ា​)

​នាមសព្ទ​

(​សំ​. សុ + ឝ​យ្យា​; បា​. សុ + សេយ្យា ) ការ​ដេក​ស្រួល​, ការ​ដេក​ជា​សុខ​; ដំណេក​ស្រួល ។ ពាក្យ​ប្រើ​ដោយ​សន្មតិ (​តាម​សម័យនិយម​) សម្រាប់​ឲ្យ​ពរ​គ្នា​ក្នុង​វេលា​រៀបនឹង​ដេក​
​សុសយ្យា ! ឬ សុសេយ្យា ! សូម​សម្រាន្ដ​ឲ្យ​បាន​ស្រួល ! ឬ អញ្ជើញ​សម្រាន្ដ​ឲ្យ​លក់​ស្រួល !

​សុស​

​កិរិយាសព្ទ​

(​បា​. សុស​; សំ​. ឝុ​ឞ “​ស្ងួត​, ក្រៀម​; ជ្រប់​, សញ្ជប់សញ្ជឹង​; ក្រៀមក្រំ​; ស្រពោនស្រពាប់​; ទ្រមឹងទ្រមើយ​”) ឆេះ​ទៅជា​ផេះ​; ឆេះ​ផុយ ។ កិ​. វិ​. ឬ គុ​. ដែល​ឆេះ​ទៅជា​ផេះ​; ដែល​ឆេះ​ផុយ : ឆេះ​សុស​; កំបោរថ្ម​សុស ។​

​កិរិយាវិសេសន៍​

​សព្វ​; ដាស​, ដាស​ពាស​, ពាសពេញ ឬ​ពេញ​ពាស​; រខុញ​; សព្វ​អន្លើ​, សព្វ​សាច់​
​ដើរ​សុសដី​, ឮ​សុសសព្វ ។​
​មុខអុត​ស៊ី​សុស មុខ​មាន​ស្នាម​អុត​រខុញ​ឬ​ដាស​ពាស ។ សុ​សប​រទ (​ព​. ប្រ​.) សុស​ដូចជា​បរ​ទ​ស៊ី​គ្មាន​សល់​សាច់​, សុសសព្វ​ឥត​សល់​
​ដើរ​សុ​សប​រទ​,​ក​ណ្ឌៀ​រ​ស៊ី​សុ​សប​រទ ។​
​សុសសព្វ​, សព្វ​អន្លើ​
​ដើរ​សុសសព្វ ។​
​សុសសាច់ សព្វ​សាច់​, មិន​សល់​សាច់​: ឈឺ​សុសសាច់​, ដំបៅ​សុសសាច់ ។ សុសសាយ ឬ សាយសុស សាយ​សព្វ​អន្លើ​, លេចឮ​សព្វ​អន្លើ​
​ឮ​សុសសាយ (​ម​. ព​. សុស ១ កិ​. ផង​) ។​

​ឱ​!

​ឧទានសព្ទ​

( សំ​. ) ពាក្យ​លាន់មាត់ ដោយមាន​សេចក្ដី​សង្វេគ​, ដោយ​យល់​ការ​ជាក់​, ដោយ​ត្អូញ​ជាដើម​
​ឱ​! រូប​អើយ​រូប !; ឱ​! ដូច្នោះ​ទេ​ឬ ? ; ឱ​! អ្នក​អើយ ខ្ញុំ​សព្វថ្ងៃ​ត្រដរ​តែ​នឹង​រស់​ទៅ​ទេ ! ។ ឱ​ហ្ន៎ ! អើ​ហ្ន៎​! ។ ប្រើ​សំឡេង​ខ្ពស់​ជា អោ៎​! ក៏មាន : អោ៎​! ដូច្នោះ​ទេ​ឬ ?