ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១នេះបានប្រកាសពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័សចំនួន ១៤នាក់(ស្រី៧នាក់)ក្នុងនោះមិនមានអ្នកស្លាប់ថ្មីទៀតទេនៅថ្ងៃទិ៤ខែកញ្ញា។

អ្នកដែលមានវិជ្ជមានកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត,មណ្ឌលព្យាបាលវិទ្យាលយ័ហ៊ុនសែនកំពង់ត្រឡាចនិងមណ្ឌលវិទ្យាលយ័ហ៊ុនសែនបរិបូណ៌។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាមកដល់ថ្ងៃ៤ខែកញ្ញាមានអ្នកឆ្លងសរុប២៨៥៨ នាក់ (ស្រី្ត១៧៥៣នាក់)អ្នកដែលបាជាសះស្បើយសរុចំនួន២៤៨១នាក់(ស្ត្រី១៥៤២នាក់ អ្នកស្លាប់សរុប៨៧នាក់(ស្ត្រី៥៣នាក់)និង អ្នកសម្រាកព្យាបាល២៩០នាក់(ស្ត្រី១៥៨នាក់)៕សរន