ដោយ:អង្គារ៍ហេង/ភ្នំពេញ.កម្មករសំណង់ចំនួន៣នា់ក្នុងចំណោមកម្មករចំនួន១៦៩នាក់ត្រូបានក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជម្ងឺកូវីដ១៩ធ្វេីតេស្តរកឃេីញវិជ្ជមានកូវីដ១៩។នេះបេីតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៥ កញ្ញា ឆ្នាំ២០២១ ។

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកកម្មករការដ្ឋានសំណង់ SCE កាលពីថ្ងៃទី៤ខែកញ្ញាដែលពាក់ព័ន្ធករណី កូវីដ១៩ បំប្លែងថ្មី Delta នៅទីតាំងផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលធ្វេីតេស្តរកឃេីញកម្មករ៣នាក់ក្នុងចំណោមកម្មករចំនួន១៦៩នាក់វិជ្ជមានកូវីដ១៩។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអោយកម្មករទាំងអស់
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលាជាពិសេសត្រូវចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការរដ្ឋបាល៣កុំ៣ការពារអោយបានខ្ជាប់ខ្ជួនដេីម្បីខ្លួនយេីងក្រុមគ្រួសារយេីងនិងសង្គមជាតិយេីង៕សរន