ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រំសុស​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ឡើង​ត្រសុស​
​រំសុស​សំឡីកប្បាស ។​

​រសុស​

​គុណសព្ទ​

​ដែល​សុសសព្វ​សាច់​
​ស្នាម​រសុស​, មុត​រសុស ។​

​បសុសត្វ​

(​ប៉ៈ​សុ​-​ស័ត​, ត្រូវ​បង្អង់​ត្រង់ សុ ឲ្យ​យឺត​បន្ដិច​)

​នាមសព្ទ​

( បា​. ប​សុ + សត្ត​; សំ​. ប​ឝុ + សត្វ ) សត្វ​ចិញ្ចឹម គឺ​សត្វ​ដែល​គេ​ចិញ្ចឹម ដូច​យ៉ាង​គោ​, ក្របី​, សេះ​, ជ្រូក​, មាន់​, ទា ជាដើម ។​

​ត្រសុស​

​គុណសព្ទ​

​ម៉ដ្ឋ​ប៉ផូរ​, ​ផូរផង់​, ក្បុស​
​សត្រសុស​, ​សំឡី​ដែល​គេ​ថ្ពេច​ឡើងសាច់​ត្រសុស ។​

​សុស្ម័ន​

(​សុស​-​ស្មាន់​)

​នាមសព្ទ​

( សំ​. ឝុ​ឞ្ម​ន៑ ) ភ្លើង​; កម្ដៅ​; ពន្លឺ​; អំណាច​; សេចក្ដីក្លាហាន ( ព​. កា​. )
​សេនា​សុស្ម័ន ដៃ​សឹង​ចាប់​កាន់ អាវុធ​មុត​ថ្លា ពាក់​គ្រឿង​ក្រោះ​ក្រាញ បណ្ដាញ​ជាលា ពុំ​រួញ​ពុំ​រា គគាត​ចូលលុក ។​