​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ទិសានុទិស​

(—​នុ​ទឹ​ស​)

​នាមសព្ទ​

(​បា​. ទិសា “​ទិស​ធំ ” + អនុ​ទិសា “​ទិស​តូច​” > ទិសានុទិស ) ទិស​ធំ​និង​ទិស​តូច​
​បូព៌​, ទក្សិណ​, បស្ចិម​, ឧត្ដរ បួន​នេះ​ហៅថា ទិស​ធំ​; អាគ្នេយ៍​, និរតី​, ពាយ័ព្យ​, ឦសាន បួន​នេះ​ហៅថា ទិស​តូច ឬ​ហៅ ទិស​បន្ទាប់ ក៏បាន​; ក្រោម​, លើ ពីរ​នេះ​ហៅថា ទិស​កណ្ដាល (​ម​. ព​. ទិស ផង ) ។​

​ទោសានុទោស​

​នាមសព្ទ​

(​បា​. ) ទោស​តូច​និង​ទោស​ធំ​, ទោសកំហុស​គ្រប់យ៉ាង ។​

​បុព្វេនិវាសានុស្សតិញ្ញាណ​

(​បុ​ប​-​ពេ​-​និ​វា​-​សា​-​នុស​-​សៈតិ​ញ​-​ញាន​)

​នាមសព្ទ​

( បា​. បុព្វេ “​ក្នុង​កាលពីដើម​” + និវាស “​កំណើត​ឬ​ទី​ដែល​ធ្លាប់​នៅ​អាស្រ័យ​” + អនុស្សតិ “​ការនឹកឃើញ​” + ញាណ “​សេចក្តី​ដឹង ( ប្រាជ្ញា )” > –​តិ​ញ្ញាណ ) ញាណ​ដែល​នឹកឃើញ​កំណើត​ក្នុង​កាលពីដើម​គឺ​ប្រាជ្ញា​ដែល​រឭក​ឃើញ​តាំង​ពីមួយ​ជាតិ​មុន បន្ទាប់​ជាតិ​នេះ​រៀង​ឡើងទៅ​…( ចំពោះតែ​ញាណ​របស់​បុគ្គល​អ្នក​បាន​សម្រេចគុណវិសេស មាន​ព្រះ​សព្វញ្ញុពុទ្ធ​ជាដើម ) ។​

​សង្ឃុដ្ឋសព្ទ​

(​សង់ឃុ​ត​-​ឋៈ ស័​ប​)

​នាមសព្ទ​

( បា​. សង្ឃុ​ដ្ឋ + សទ្ទ​; សំ​. សំ​ឃុ​ឞ្ដ + ឝ​ព្ទ ) សូរ​គឹកកង​, សូរ​កងរំពង​, សូរ​ទ្រហឹងអឺងកង​។ ( ព​. កា​. )
​សង្ឃុដ្ឋសព្ទ ទ្រហឹង​អឺងអាប់ តើ​សូរសព្ទ​អ្វី ចូរ​រត់​ទៅ​សួរ ឲ្យ​ដឹង​សេចក្ដី ទោះ​ការណ៍​អ្វីៗ ចូរ​វិល​វិញ​ឆាប់ ។​

​សត្តបុស្ប​

(​ស័ត​-​តៈ​បុស​)

នាមសព្ទ​

( បា​. សំ​.; បា​. សត្ត “៧” + បុ​ប្ផ “​ផ្កា​”; សំ​. សប្ត + បុ​ស្ប ) ឈ្មោះ​ឧប្បល​មួយ​ប្រភេទ ផ្កា​តូចៗ សម្បុរ​-​ស ( សរសេរ​ជា សត្តបុស្ស ឬ –​បុ​ស្យ ក៏មាន​, សំដៅ​សេចក្ដី​ថា “​ឧប្បល​-​ស​” ) ។​