ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សម្រុះសម្រួល
(សំរ៉ុះ–)
កិរិយាសព្ទ
និយាយសម្រួលឲ្យស្រុះចិត្តគំនិតជាមួយ; និយាយដឹកនាំឲ្យស្រុះស្រួលនឹងគ្នា; និយាយសម្រួលឲ្យសះជានឹងគ្នា ។
សានុសិស្ស
(–សឹស)
នាមសព្ទ
( ពាក្យបំប្រួញមកពីសិស្សានុសិស្ស បា. < សិស្ស + អនុសិស្ស ) សិស្សតូចនិងសិស្សធំ ឬសិស្សផ្ទាល់នឹងចៅសិស្ស
ពួកសានុសិស្ស ( ម. ប្រ., ច្រ. ប្រ. សិស្សានុសិស្ស ជាង ) ។
សិន្ធុសង្គម
(សិន-ធុ-សង់-គៈមៈ ឬ –សង់គំ)
នាមសព្ទ
( សំ. បា. ) ទន្លេប្រសព្វមុខ; មាត់ពាម ។
សម្បុរថ្ងៃ
នាមសព្ទ
សម្បុរស្បែកខាងក្រៅ, ឆវិ ( និយាយចំពោះបានតែមនុស្ស )
មិនរលាត់សម្បុរថ្ងៃ ( ហៅ សម្បុរស្បែក ក៏បាន ) ។
សម្បុរស្បែក
( ម. ព. សម្បុរថ្ងៃ ) ។