ប្រែសម្រួលៈវាសនា/តៃប៉ិះ ៖ កងកម្លាំងអាកាសតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី៥កញ្ញា បានបញ្ចេញយន្តហោះប្រដេញនៅពេលយន្តហោះចិនដល់ទៅ១៩គ្រឿង រួមមានយន្តហោះទម្លាក់គ្រាប់ដែលអាចផ្ទុកគ្រាប់បែកនុយគ្លេអ៊ែរ បានហោះចូលក្នុងអ្វីដែលអាជ្ញាធរក្រុងតៃប៉ិះអះអាងថា តំបន់កំណត់អត្តសញ្ញាណការពារដែលអាកាសរបស់ខ្លួន។
អាជ្ញាធរកោះតៃវ៉ាន់បានតវ៉ាមួយឆ្នាំមកហើយអំពីបេសកកម្មម្តងហើយម្តងទៀតនៃកងទ័ពអាកាសចិន ចូលមកកៀកនឹងកោះតៃវ៉ាន់ ដោយភាគច្រើននៅប៉ែកនិរតីនៃតំបន់ការពារដែនអាកាសឮជិតប្រជុំកោះប្រាតាសដែលគ្រប់គ្រងដោយតៃវ៉ាន់។
បើតាមក្រសួងយោធាតៃវ៉ាន់ បេសកកម្មចុងក្រោយនេះចូលរួមដោយ យន្តហោះJ-16ដប់គ្រឿង Su-30 ចំនួន៤គ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់H-6បូនគ្រឿងនិងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿង ។
ក្រសួងបានបន្ថែមថា យន្តហោះប្រយុទ្ធតៃវ៉ាន់ ត្រូវបានបញ្ជូនទៅព្រមានអោយយន្តហោះទាំងនោះចេញទៅឆ្ងាយ ខណៈប្រព័ន្ធកាំជ្រួចបាញ់យន្តហោះក៏ត្រូវបញ្ជូនទៅតាមដាន។
សកម្មភាពយន្តហោះចិនទ្រង់ទ្រាយធំចុងក្រោយដូច្នេះ បានកើតឡើងកាលពីថ្ងៃ១៥មិថុនា នៅពេលកងទ័ពអាកាសចិនបានបញ្ជូនយន្តហោះ២៨គ្រឿងទៅកៀកនឹងកោះតៃវ៉ាន់។ចិនតែងពណ៌នាសកម្មភាពដូច្នេះ ថាចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននិងដោះស្រាយចំពោះការសមគំនិតគ្នារវាងរដ្ឋាភិបាលក្រុងតៃប៉ិះនិងវ៉ាស៊ីនតោន៕
បេសកកម្មចុងក្រោយនេះចូលរួមដោយយន្តហោះJ-16ដប់គ្រឿង