ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ហ្សៃហ្សូដឌីននៅតែមានស្លាកស្នាមរបួសនៅឡើយពីរន្ទះបាញ់ដែលបានសម្លាប់មិត្តភក្តិរបស់គេបីនាក់ខណៈកំពុងថតរូបស៊ែលហ្វ៊ីជុំគ្នានៅលើបន្ទាយអាយុ ៤០០ ឆ្នាំនៅក្នុងប្រទេសឥណ្ឌា ទីដែលបម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យរន្ទះបាញ់ក្លាយជារឿងធម្មតា។
មនុស្សជាច្រើនបានជួបបទពិសោធន៍ដ៏រន្ធត់នេះនៅឆ្នាំនេះនៅរដ្ឋរ៉ាចាស្ថានភាគខាងលិច ទីដែលការស្លាប់ដោយរន្ទះបាញ់គឺជារឿងចម្លែកកាលពីអតីត។
ហ្សៃហ្សូដឌីនបាននិយាយទាំងសំឡេងញ័រៗខណៈដេកគ្រលំភួយនៅផ្ទះតូចរបស់គាត់នៅទីក្រុងចៃពួ យ៉ាងដូច្នេះថា “ខ្ញុំត្រូវរន្ទះបាញ់ ៣ គ្រាប់ គឺមួយគ្រាប់ម្តងៗ”។
ហ្សៃហ្សូដឌីននិងមិត្តភក្តិពីកុមារភាពបីនាក់របស់គេបានឡើងជណ្តើររាប់រយកាំទៅប៉មមួយនៅលើកំពូលបន្ទាយអាមឺអំឡុងព្យុះកាលពីខែកក្កដា ដែលបានឆក់យកជីវិតមនុស្ស ៨ នាក់ផ្សេងទៀតផងដែរ។
បុរសវ័យ ២១ ឆ្នាំរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “សំឡេងរន្ទះគឺថ្លង់ខ្លាំងណាស់ វាមានអារម្មណ៍ដូចជាការផ្ទុះគ្រាប់បែក។ ខោនិងស្បែកជើងរបស់ខ្ញុំត្រូវភ្លើងឆេះ ហើយអវយវៈរបស់ខ្ញុំចាប់ផ្តើមរឹង ហើយខ្ញុំមិនអាចកម្រើកបានទេ”។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សប្រហែល ២.៥០០ នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅជុំវិញប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំធៀបនឹងសហរដ្ឋអាម៉េរិកមានតែ ៤៥ នាក់ប៉ុណ្ណោះ៕
មនុស្សប្រហែល ២.៥០០ នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅជុំវិញប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ