ដោយ :សៅវ៉ាន់ឌី/ព្រះវិហារ:រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស ។

តាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី៥ ខែកញ្ញាបានបញ្ជាក់ថា មានអ្នកជំងឺចំនួន១ ៨នាក់ទៀត បានជាសះស្បើយពីជំងឺផងដែរ។

ក្នុងចំណោមអ្នកជំងឺកូវីដទាំង១៦នាក់គឺ ភាគច្រើនរកឃើញនៅស្រុករវៀងនិងស្រុកត្បែងមានជ័យហើយកក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យរវៀង និងវិទ្យាល័យជាសុីមត្បែងមានជ័យ។

គិតត្រឹមថ្ងៃទី០៥ ខែកញ្ញានេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន១ ២៣១នាក់ ជាសះស្បើយចំនួន ៧៧៦នាក់ស្លាប់ចំនួនបីនាក់និងកំពុងសម្រាកព្យាបាចំនួន៤៥២នាក់ទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ: