​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ក្រសួង​សុខាភិបាល​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កញ្ញា​នេះ បានប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ១៣.៩៨៨​នាក់​និង​អ្នកជំងឺ​១៨៧​នាក់​ទៀង​បាន​ស្លាប់​នៅ​២៤​ម៉ោង​​កន្លងទៅ​។​

​ក្រសួង​បាន​អោយដឹងថា ក្នុងចំណោម​អ្នក​ឆ្លង​ខាងលើ ១៣.៥៤៤​នាក់​ជា​ប្រជាជន​ទូទៅ​និង​៤៤៤​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​និង​អ្នកជំងឺ​ដល់​ទៅ​១៧.២៨៤​នាក់​បាន​ជា​ចេញពី​ពេទ្យ​​កាលពី​ថ្ងៃអាទិត្យ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃទី​១​មេសា​មក ពេល​កូវី​ដ​១៩​រលក​ទី​៣​វាយប្រហារ​ប្រទេស​នេះ​មក ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ១.២៦៥.៦៥៩​នាក់ និង​១.១០៥.៤៣២​នាក់​បាន​ជា​ចេញពី​ពេទ្យ​​និង​ចំនួន​អ្នកជំងឺ​ស្លាប់មាន​ចំនួន ១២.៩៤៨​នាក់​។​

​ការស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅ​ថៃ​មាន​ចំនួន ៣១២​នាក់ កាលពី​ថ្ងៃ​១៨​សីហា និង​ឆ្លង​ច្រើន​បំផុត​២៣.៤១៨​នាក់​កាលពី​ថ្ងៃ​១៣​សីហា​។​

​ជុំវិញ​កូវី​ដ​១៩​នេះដែរ ថៃ​គ្រោង​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩២​ក្រុមហ៊ុន​លាយ​ចាប់ពី​ខែ​តុលា​ក្រោយ​នេះ​ទៅ​ដោយ​វ៉ាក់សាំង​AstraZeneca​សំរាប់​ដូសទី​១ និង​បន្ទាប់​មក​ចាក់​Pfizer-BioNTech​នៅ​៤​ទៅ​១២​សប្តាហ៍​ក្រោយ​។​

​វេជ្ជបណ្ឌិត សូ​ផន អៀម​ស៊ី​រី​ថា​វ៉ន អគ្គនាយករង​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ បាន​និយាយថា វ៉ាក់សាំង​Pfizer-BioNTech​ប្រមាណ​១០​លាន​ដូសនឹង​មក​ដល់​នៅ​ខែ​នេះ ។​ការចាក់​លាយ​​បញ្ចូល​គ្នា​ដូច្នេះ ជា​ការកែសម្រួល​របប​ចាក់​វ៉ាក់សាំង​លើក​ទី​២​ដោយ​អាជ្ញាធរ​សុខាភិបាល​ថៃ ក្រោយ​ការចាក់​Sinovac​លាយ​ជាមួយ AstraZeneca​តាម​ក្រោយ​។​

​វេជ្ជបណ្ឌិត សូ​ផន អៀម​ស៊ី​រី​ថា​វ៉ន បាន​និយាយថា គោលដៅ​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ថៃ​អោយបាន​៧០​ភាគរយ​នៅ​ចុងឆ្នាំ​នេះ អាច​មិនបង្កើត​ភាពស៊ាំ​គ្រប់គ្រាន់​ទេ​និង​អាច​បន្ថែម​ចំនួន​ចាក់​​ដោយសារ​តែ​វីរុស​បំ​ប្លែងខ្លួន​Delta៕

​ថៃ​កំពុង​ប្រើ​វិធីសាស្ត្រ​ចាក់​លាយ​បញ្ចូល​គ្នា​AstraZeneca,Pfizer-BioNTech​និង​Sinovac