​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ គឺជា​ថ្ងៃ​ដំបូង នៃ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ សំរាប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិក​រដ្ឋបាល រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាល​សង្កាត់​ទាំង ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ ជុំវិញ​រដ្ឋបាល រាជធានី​ភ្នំពេញ ព្រមទាំង​សហព័ទ្ធ (​ស្វាមី ឬ ភរិយា​) នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ថ្ងៃ​ដំបូង​នេះ គេ​បានឃើញ​ពួកគាត់ បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​នេះ តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យ៉ាងច្រើន​កកកុញ ជាមួយ​រក្សា​គម្លាត សុវត្ថិភាព​ផងដែរ​។​

​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន ក្នុង​សកម្ម​ភាពចុះ​ពិនិត្យ ទីតាំង​ចាក់​វ៉ាក់សាំង នៃ​មណ្ឌល​សុខភាព ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ បាន​មាន ប្រសាសន៍​ឱ្យដឹងថាៈ នៅ​មណ្ឌល​សុខភាព ផ្សារ​ដើមថ្កូវ មាន​មន្ត្រីរាជការ គ្រូបង្រៀន និង​បុគ្គលិក​ចំណុះ អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ទៅ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស ជំរុញ​ជាច្រើន​នាក់ ។

​លោក​អភិបាលខណ្ឌ បាន​បន្តថាៈ ស្របពេល​នៃ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដុស​ជំរុញ សម្រាប់​មន្ត្រីរាជការ​នេះ នៅ​មណ្ឌល​សុខភាព ផ្សារ​ដើមថ្កូវ ក៏បាន​ទទួល​ការចាក់​វ៉ាក់សាំង ជូន​យុវវ័យ​ដែលមាន​អាយុ​ពី ១២​ឆ្នាំ ទៅ ១៧​ឆ្នាំ ចាក់​សាំង​ដូ​ស​ទី​២ ផងដែរ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មុន​នៃ​ការចាក់​វ៉ាក់សាំង​នេះ លោក​អភិបាលខណ្ឌ បញ្ជាក់ថាៈ យើង​បាន​ប្រជុំ​បែងចែក ភារកិច្ច​រួចជាស្រេច​ហើយ ពោលគឺ នៅ​មណ្ឌល​សុខភាព ផ្សារ​ដើមថ្កូវ ត្រូវបាន​បែងចែក​ជា ២ កន្លែង នោះ​គឺ​ទីតាំង សម្រាប់​ចាក់​មន្ត្រីរាជការ និង​ទីតាំង​សម្រាប់​ចាក់ កុមារ​អាយុ ១២​ឆ្នាំ ដល់​ក្រោម​១៨ ឆ្នាំ ដើម្បី​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​ងាយស្រួល​បំពេញការងារ របស់​ក្រុមគ្រូពេទ្យ​។​

​លោក ថេ​ង សុ​ថុល ក៏បាន​បញ្ជាក់​ផងដែរ​ថាៈ មន្ត្រីរាជការ​ចំណុះ ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ចាក់ ពីថ្ងៃ​ទី​៦ រហូតដល់​ថ្ងៃទី​៩ កញ្ញា ហើយ​សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​អាយុ ៦០ ឆ្នាំ​ឡើងទៅ នឹង​ចាប់ផ្ដើម​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នៅ​ថ្ងៃទី ៩ រហូតដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​។ ដូច្នេះ​លោក​អភិបាលខណ្ឌ​ចំការមន បាន​សូម​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​បី ខាងលើនេះ សូម​អញ្ជើញ​រួសរាន់ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង តាម​ការបែងចែក និង​ការជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​វ៉ាក់សាំង​នេះ​ជា វ៉ាក់សាំង ដែល​បានមកពី ការខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បីឱ្យ​បងប្អូន​ជៀសផុត ពី​ការឆ្លង​រាលដាល​ជំងឺ​-១៩​។​

​ក្នុង​សកម្មភាព​នេះដែរ នៅ​មណ្ឌល​សុខភាព​ច្បារអំពៅ ក៏ដូចជា នៅ​ម​ណ្ឌ​សុខភាព​ផ្សេងទៀត នៅ​ទូទាំង​រាជធានី ក៏មាន​មន្ត្រីរាជការ ចំណុះអោយ​រដ្ឋបាល​រាជធានី និង​យុវវ័យ ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ទៅ​ទទួល​ចាក់​វ៉ាក់សាំង យ៉ាងច្រើន​កកកុញ ជាមួយ​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។​

​ចំណែក​នៅ​ម​ណ្ឌ​សុខភាព ទួល​ស្វាយព្រៃ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង មិន​ខុសពី ម​ណ្ឌ​សុខភាព​នានា​ដែរ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ កញ្ញា គឺ​បាន​ជំ​រុញអោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិក នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាល​សង្កាត់​ទាំង ១០៥ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​សហព័ទ្ធ (​ស្វាមី ឬ ភរិយា​) និង​ប្រជាពលរដ្ឋ ៦០ ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១ និង ដួស​ទី​២ រួចរាល់ សូម​មក​ទទួល​ការចាក់​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា ដូ​ស​ជំរុញ ឬ ដូ​ស​ទី​៣ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ តាម​កម្មវិធី និង​ទីកន្លែង​ដែល បានកំណត់ ដោយ​ភ្ជាប់​មកជា​មួយ រួមមាន (១) ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (២) ប័ណ្ណសម្គាល់ខ្លួន មន្ត្រីរាជការ​-​បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ ឬ ឯកសារ ដែល​បាន​ប្រើប្រាស់ ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ព្រមទាំង​ត្រូវគោរព​នូវ លក្ខខណ្ឌ​នៃ ការទទួលបាន​វ៉ាក់សាំង ដូ​ស​ជំរុញ របស់​ពួកគាត់ ដែល​បាន ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ និង​ដូ​ស​ទី​២​រួចរាល់ ដែលមាន​គម្លាត រយៈពេល​ចាប់ពី ០៤ (​បួន​) ទៅ ០៦ (​ប្រាំមួយ​) ខែ​ឡើង បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​៕/V​