ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ រដ្ឋបាល​ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ បាន ជូនដំណឹង ស្តីពី​ការចាក់​វ៉ាក់សាំង ដូ​ស​ជម្រុញ ឬ​ដូ​ស​ទី​៣ សម្រាប់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ មាន​អាយុ ៦០ ឆ្នាំ​ឡើង ក្នុង​ខ​ណ្ឋ​សែន​សុខ ដែល​ចាក់​វ៉ាក់សាំង Astra Zeneca ដូ​ស​ទី​១ ទី​២ កន្លងមក (​ក្នុង​ចន្លោះ ៤ ខែ ដល់ ៦ ខែ​) ។​

​សម្រាប់​ក្នុង​មូលដ្ឋាន ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទីតាំង​ចាក់​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា ( Astra zeneca ) ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​មន្ត្រី​រាជា​ការ និង​ប្រជាពលរដ្ឋ អាយុ ៦០ ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង Astra Zeneca ដូ​ស​ទី​១ និង​ទី​២ កន្លងមក មាន​ចំនួន តាម​មណ្ឌល ដូចខាងក្រោមៈ​

​ទី​១. សង្កាត់​ទឹកថ្លា និង​សង្កាត់​អូរ​បែកក្អម ចាក់​នៅ​មណ្ឌល​សុខភាព​ទឹកថ្លា​។​
​ទី​២. សង្កាត់​ភ្នំពេញ​ថ្មី និង​សង្កាត់​គោក​ឃ្លាង ចាក់​នៅ​មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី​។​
​ទី​៣.​សង្កាត់​ឃ្មួញ ចាក់​នៅ​នៅ​មណ្ឌល​សុខភាព​ឃ្មួញ និង​មន្ទីរពេទ្យបង្អែក មិត្តភាព​កម្ពុជា​–​ចិន សែន​សុខ​។​
​ទី​៤.​សង្កាត់​ក្រាំងធ្នង់ ចាក់​នៅ​នៅ​មណ្ឌល​សុខភាព​ក្រាំងធ្នង់​។​

​សូមបញ្ជាក់ថា បងប្អូន ពូ​មីង លោកតា លោកយាយ ដែល​ត្រូវ​ទៅ​ចាក់ សូម​យកទៅ​ជាមួយ នូវ​ឯកសារ​ពាក់ព័ន្ធ ដែលមាន ដូចជា (១) –​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​–១៩ , (២)-​ប័ណ្ណសំគាល់ខ្លួន មន្ត្រីរាជការ​–​បុគ្គលិក , (៣)-​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ប្រើប្រាស់ ក្នុងការ​ចាក់​សាំង​ដូ​ស​ទី​១ ព្រមទាំង​ត្រូវគោរព​នូវ លក្ខ​ណ្ឌ នៃ​ការទទួលបាន វ៉ាក់សាំង​ដូច​ទី​១ និង​ដូ​ស​ទី​២ រួចរាល់ ដែលមាន​គម្លាត​រយៈពេល (​ក្នុង​ចន្លោះ​ពី ៤​ខែ ដល់ ៦​ខែ​) ឡើងទៅ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង ដូ​ស​មូលដ្ឋាន​៕/V​