រុស្ស៊ី​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប ៤ គ្រាប់​ចេញពី​នាវាមុជទឹក ក្នុងការ​សាក​អាវុធ​ខ្លាំង​បំផុត​របស់ខ្លួន​ចាប់តាំងពី​សង្គ្រាមត្រជាក់​

1059
ចែករម្លែក
  • 233
    Shares

​កងទ័ពជើងទឹក​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន ៤ គ្រាប់​ចេញពី​បាតសមុទ្រ​ស (White Sea)​។ នេះ​បើតាម​កាសែត​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៣ ឧសភា​។​

​វា​ជា​លើកដំបូង​ហើយ​ដែល​គ្រាប់​មី​ស៊ី​ល​ចំនួន ៤ ត្រូវបាន​បាញ់​ក្នុងពេល​ដំណាលគ្នា​ចេញពី​នាវាមុជទឹក ដែល​ប្រើ​នៅក្នុង​សមយុទ្ធ ដែល​តាម​របាយការណ៍ វា​គឺជា​ប្រភេទ​នៃ​ការសាកល្បង​ធំ​បំផុត ចាប់តាំងពី​សង្គ្រាមត្រជាក់​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា នាវាមុជទឹក​យុទ្ធសាស្ត្រ​ប្រភេទ Project 955 Borei ឈ្មោះ Yuri Dolgoruky បាន​បាញ់​សាកល្បង​ជោគជ័យ​នូវ​មី​ស៊ី​ល​ឆ្លង​ទ្វីប Bulava ចំនួន ៤ គ្រាប់​។​

​វីដេអូ ចេញផ្សាយ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី បានបង្ហាញ មី​ស៊ី​ល​ធំ​សម្បើម​ទាំង ៤ គ្រាប់ បាន​ផុស​ចេញពី​ផ្ទៃ​ទឹក​។​

​សេវា​ព័ត៌មាន​របស់​កង​នាវា​ខាងជើង​របស់​រុស្ស៊ី​បាន​រាយការណ៍​ថា មី​ស៊ី​ល​ទាំង​៤​បាន​បាញ់​តម្រង់​ទៅ​គោលដៅ​គូ​រ៉ា (Kura) ក្នុង​តំបន់​កាំ​ចាត់ការ (Kamchatka) នៅ​ចុង​បូព៌ា​ប្រទេស​។ នេះ​បើ​យោងតាម TASS​។​

​នាវាមុជទឹក Yuri Dolgoruky គឺជា​នាវាមុជទឹក​ប្រភេទ Project 955 Borey និង​បំពាក់​ជាមួយ​មី​ស៊ី​ល​ឆ្លង​ទ្វីប Bulava ចំនួន ២០ ដើម ហើយ​ក៏មាន​គ្រាប់បែក “​ថូ​ផេ​ដូ​” ផងដែរ​។​

​នាវាមុជទឹក ដែល​អាច​បំពាក់​ជាមួយ​មី​ស៊ី​លប​ញ្ជា​ទិស និង​ផ្ទុក​ទម្ងន់​សរុប ២៤.០០០ តោន​នេះ មាន​បណ្តោយ ១៦០ ម៉ែត្រ និង​ទទឹង ១៣ ម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

នាវាមុជទឹក Yuri Dolgoruky បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប Bulava ចំនួន ៤ គ្រាប់​ក្នុងពេល​ដំណាលគ្នា​ដោយ​ជោគជ័យ