​ដោយៈ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ លោក ជុំ បាយ័ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​មន្ត្រីរាជការ បាន​នាំយក​ទៀន ព្រះវស្សា និង​សម្ភារៈ​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ចំនួន ៥ ក្នុង​មូលដ្ឋាន ខណ្ឌឫស្សីកែវ ។​

​ក្នុងឱកាស​នោះដែរ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បានធ្វើការ​សំណេះសំណាល ជាមួយ​ព្រះសង្ឃ គណ​:​ក​ម្មា​ធិ​ការ អាចារ្យវត្ត យាយជី តាជី សីលវន្ត សីល​វ​ត្តី ផងដែរ ។​

​គួរ​បញ្ជាក់ដែរថា សម្ភារៈ​ដែល​លោក​អភិបាលខណ្ឌ បាន​យកមក​ប្រគេន​វត្ត​ទាំង ៥​គឺៈ ក្នុង​មួយ​វត្ត​ទទួលបាន គឺ ទៀន​ព្រះវស្សា ១​គូ , អង្ករ ២៥០ គ​.​ក្រ​, មី​១​កេស​ធំ​, ទឹក​ស៊ី​អុ​ី​វ ១០ យួរ​, ត្រីខ​១​កេស​ធំ​, សាប៊ូ ៣០ ប្រអប់​តូច​, ម៉ាស ២០ ប្រអប់ និង​បច្ច័យ ៤០០.០០០ រៀល ។​

​លោក​អភិបាល ក៏បាន​ជូន​ថវិកា យាយជី តាជី​សរុប ៤៥ នាក់ ក្នុង​១​នាក់ ១០,០០០​រៀល ។ ក្នុង​ថ្ងៃ​ដដែល​នេះដែរ ក្រុមការងារ ក៏បាន​ចុះ​ពិនិត្យ សាលា​វិទ្យាល័យ​ឫស្សីកែវ និង​សាលាបឋមសិក្សា ឫស្សីកែវ ពី​ស្ថានភាព​បច្ចុប្បន្ន ដើម្បី​ត្រៀម​បើក​ដំណើរការ​ឡើងវិញ នាពេលខាងមុខ​៕/V​