តាមរយៈFacebook នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តាំផ្ញើដល់បងប្អូនបន្តការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺកូវីដ-១៩ ទោះបីជាអត្រាឆ្លងនៃជំងឺបានថយចុះយ៉ាងណាក្តី។សម្តេចពិជ័យសេនាបានបញ្ជាក់ថា “អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់” ។ ទោះជាយ៉ាងនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីរួមគ្នាលុបបំបាត់ការចម្លងជំងឺដ៏កាចសាហាវនេះ៕

Sep 6, 2021