ដោយៈគង់ ហេង/កំពង់ចាមៈលោកអភិបាលខេត្តកំពង់ចាម គ្រោងសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ចំនួនពីរ បន្ថែមទៀត នៅឆ្នាំ២០២២។កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានរួមជាមួយអភិបាលរង ខេត្តមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យមើលទីតាំងថ្មីសម្រាប់សាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ស្ថិតនៅក្នុងក្រុងកំពង់ចាម។

មន្រ្តីបានបញ្ជាក់ថា សង្កាត់ទាំងពីរខាងលើពុំទាន់មានអាគាររដ្ឋបាលសម្រាប់ធ្វើការឲ្យសមរម្យ នៅឡើយទេ ។ឯទីធ្លាសាលាសង្កាត់ក៏តូចចង្អៀតហេតុនេះរដ្ឋបាលខេត្តក៏សម្រេចរកទីតាំងថ្មីដើម្បីធ្វើការសាងសង់អគាររដ្ឋបាលសាលា សង្កាត់ទាំងពីរនេះឡើងឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចំណាយលើគម្រោង ថវិការបស់រដ្ឋបាលខេត្តកំពង់ចាមសម្រាប់ឆ្នាំ២០២២៕សរន

(

(រូបថតរដ្ឋបាលខេត្តកំពង់ចាម)