ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលរបស់កុមារ និងយុវជនមានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕