ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​-១៩ បាន​ចុះ​យក​សំណាក​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​លើក​ទី​២ មាន​មនុស្ស​ចំនួន​៩៧​នាក់ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

​អាជ្ញាធរ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​-១៩ បាន​ចុះ​យក​សំណាក​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ជម្ពូ​វ័ន មាន​មនុស្ស​ចំនួន​១១៤​នាក់ ជា​លទ្ធផល​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់​ភេទ​ស្រី ជា​អ្នកលក់​ពោត​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០២១​នេះ ទើប​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​ជា​លើក​ទី​២ មាន​មនុស្ស​ចំនួន​៩៧​នាក់ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់​៕​