ដោយ: ប.ជ័យ / បន្ទាយមានជ័យ:ស្ថានភាពទឹកស្ទឹងប្រឡាយ ព្រែក នៅស្រុកមង្គលបូរីហក់ឡើង ប៉ុន្តែមិនទាន់គម្រាមកំហែងទ។ តែទោះជាយ៉ាងណា ក៏សូមអំពាវនាវអោយប្រុងប្រយ័ត្នខ្ពស់ ពិសេសសុវត្ថិភាពសមាជិកក្រុមគ្រួសារ សត្វ និងប្រញ៉ាប់ប្រមូលផលដំណាំ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានអោយដឹងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខណៈលោក និងមន្ត្រីចុះពិនិត្យស្ថានភាពទឹកព្រែក ប្រឡាយនិងស្ទឹងឃុំចំណោម សឿ រហាត់ទឹក បត់ត្រង់។

លោកអភិបាលស្រុកបានបន្តថា ៖ តាមពិនិត្យឃើញថា ស្ថានភពទឹកមិនទាន់មានការគម្រាមកំហែងដល់ដំណាំស្រូវ បន្លែ ផ្លូវលំ និងផ្ទះសម្បែងនោះទេ។

ទោះយ៉ាងណា មកទល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនិងសហគមន៍ប្រើប្រាស់ទឹក បានបើកចំហរទ្វារទឹកទាំងអស់ដែលមានតាមស្ទឹង អូរ ព្រែក ប្រឡយដើម្បីបញ្ចៀសការលិចលង់ ឬខូចខាត ។

ចំណែកមន្ត្រីសាលាស្រុកមង្គលបូរី ដែលចុះពិនិត្យស្ថានភាពទឹកជំនន់និងជំនន់ទឹកភ្លៀងនៅគោលដៅផ្សេង បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ពិសេសតាមបណ្តោយដងស្ទឹងមង្គលបូរីប៉ែកខាងលើមានការប្រុងប្រយ័ត្នចំពោះកូនចៅ មនុស្សចាស់ និងរួសរាន់ប្រមូលផលដំណាំ ព្រោះទឹកបានជន់ឡើងបណ្តើរៗហើយ៕