ដោយៈ​ស​រិ​ទ្ធ​/​ភ្នំ​ពេ​ញ:តាម​អំណាច​សាលក្រម​តុលាការ​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី បាន​ចាប់ខ្លួន​បុរស​ស្ត្រី​ជាប្ដី​ប្រពន្ធ យកទៅ​ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ ឆបោក​។​


រូបថតៈចាប់ឃុំខ្លួន​ប្ដី​ប្រពន្ធ​តាម​សាលក្រម​តុលាការ​ចោទ​ពីបទ​ឆបោក​

​ជន​ត្រូវ​ចោទ​ជា​ប្ដី​ឈ្មោះ អឿន គា អាយុ ៥៥​ឆ្នាំ និង​​ប្រពន្ធ​ឈ្មោះ សេង ណាំង អាយុ ៥៣​ឆ្នាំ ។ទាំង​ពីរនាក់​មាន​ទីលំនៅ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា ការចាប់ខ្លួន និង​ឃុំខ្លួន​បុរស​ស្ត្រី​នេះគឺជា​ការ​អនុវត្តតាម​អំណាច​សាលក្រម​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ រ័ត្ន ស៊ីថា ដែលមាន​ខ្លឹមសារ​ផ្ដន្ទាទោស​ឈ្មោះ អឿន គា និង​ឈ្មោះ សេង ណាំង ដាក់ពន្ធនាគារ​កំណត់​ពីរ​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​សំណង​រដ្ឋប្បវេណី​ដល់​ដើមបណ្ដឹង​ចំនួន​ពីរនាក់​មាន​ទឹកប្រាក់​សរុប​ចំនួន ៩៤.០០០​ដុល្លារ និង សំណង​ជំងឺ​ចិត្ត សរុប​ចំនួន​៤៥​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ “​ឆបោក​” តាម​មាត្រា ៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ ២០១៨ នៅ​រាជធានី​ភ្នំពេញ​៕​សរន

រូបថតៈចាប់ឃុំខ្លួន​ប្ដី​ប្រពន្ធ​តាម​សាលក្រម​តុលាការ​ចោទ​ពីបទ​ឆបោក​